Trending now

ធនាគារ ANZ មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យរយៈពេលវែងចំពោះខឿនសេដ្ឋកិច្ចរបស់វៀតណាម

20:05 | 13/08/2019 (ប្រភព៖ vovworld.vn)

ការដែលរដ្ឋាភិបាលវៀតណាមបានសន្យា ធ្វើកំណែទម្រង់សេដ្ឋកិច្ច តាមទម្រង់ទូលំទូលាយ គឺជាសញ្ញាបញ្ជាក់ពីយថាទស្សន៍យូរអង្វែងចំពោះខឿនសេដ្ឋកិច្ចរបស់វៀតណាម និងការរំពឹងទុកថា វៀតណាមនឹងចូលរួមជាមួយក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ជាពុំខាន។

ខ្សែចង្វាក់ដំឡើងរថយន្ដ Mazda របស់ក្រុមហ៊ុនភាគហ៊ុនរថយន្ដ Truong Hai នៅតំបន់សេដ្ឋកិច្ច Chu Lai (ខេត្ត Quang Nam) (រូបថត៖ TTXVN)

យោងតាមការបញ្ជាក់របស់លោក Khoon Goh ប្រធានការិយាល័យស្រាវជ្រាវអាស៊ីនៃក្រុមហ៊ុនហិរញ្ញវត្ថុនិងធនាគារពហុជាតិ ANZ (អូស្រ្តាលី) កាលពីថ្ងៃទី ១២ ខែសីហាថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ នេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើងជាលំដាប់ ទោះបីជាត្រូវរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចសកលនិងផ្នែកកសិកម្មត្រូវរង ផលប៉ះពាល់ដោយជំងឺផ្តាសាយជ្រូកក៏ដោយ។ ហេតុដូច្នេះ ធនាគារ ANZ នៅរក្សាការព្យាករណ៍កំណើន GDP របស់វៀតណាមនៅឆ្នាំនេះគឺ ៦,៧% ដែរ។ តួលេខនេះទាបជាងកំណើន ៧,១% ក្នុងឆ្នាំ ២០១៨ ប៉ុន្តែនៅតែជួយវៀតណាមពង្រឹងលំដាប់ថ្នាក់របស់ខ្លួនក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅអាស៊ី។ យោងតាមការស្រាវជ្រាវរបស់ធនាគារ ANZ អតិផរណារបស់វៀតណាមនៅតែស្ថិតក្រោមការគ្រប់គ្រងបានជាមធ្យម ២,៨% ក្នុងឆ្នាំ ២០១៩ ពោលគឺទាបជាងគោលដៅ ៤% របស់ធនាគាររដ្ឋផងដែរ។

អ្នកជំនាញធនាគារ ANZ បានវាយតម្លៃថា វៀតណាមនៅតែបន្តទទួលបានផលប្រយោជន៍ពីគោលនយោបាយកំណែទម្រង់មុននេះ ក៏ដូចជាពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តធ្វើកំណែទម្រង់។ ម្យ៉ាងវិញទៀត វៀតណាមក៏កំពុងស្ថិតក្នុងដំណើរការបង្កើនទ្វេដងនៃប្រាក់ចំណូលសរុបសម្រាប់មនុស្សម្នាក់ ចាប់ពី ២,៤០០ ដុល្លារក្នុងឆ្នាំ ២០១៨ ដល់ ៤.៨០០ ដុល្លារនៅឆ្នាំ ២០២៨ អោយដល់គោលដៅជាប្រទេសមានប្រាក់ចំណូលមធ្យមខ្ពស់។ លោក Khoon Goh បានចាត់ទុកថា វៀតណាមចាំបាច់ត្រូវគ្រប់គ្រងលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)។ លោករូបនេះ បានបញ្ជាក់ថា ការប្តេជ្ញារបស់ វៀតណាមចំពោះការធ្វើកំណែទម្រង់ដ៏ទូលំទូលាយ គឺជាសញ្ញាល្អមួយសម្រាប់ទស្សនវិស័យរយៈពេលវែងរបស់ប្រទេសជាតិ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ