Trending now

ទំហំអាហរ័ណ-និហរ័ណរបស់វៀតតណាមសម្រេចបានប្រមាណ ១.៩ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងដើមឆ្នាំ ២០២០

17:52 | 01/06/2020 (សរុបដោយសាមេត)

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាមបានបង្ហាញថា ទំហំអាហរ័ណ-និហរ័ណសរុបរបស់វៀតណាមក្នុងរយៈពេល ៥ ខែដំបូងដើមឆ្នាំ ២០២០ សម្រេចបានប្រមាណ ១.៩ ពាន់លានដុល្លារអាមេរិក ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញនៅក្នុងទីផ្សារដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាមលើពិភពលោក។

ទំហំអាហរ័ណ-និហរ័ណរបស់វៀតតណាមសម្រេចបានប្រមាណ ១.៩ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងដើមឆ្នាំ ២០២០។

ពោលគឺ ទំហំអាហរ័ណ-និហរ័ណសរុបក្នុងរយៈពេល ៥ ខែដំបូងដើមឆ្នាំ ២០២០ របស់វៀតណាម មានចំនួនប្រមាណជិត ១៩៦.៨៤ ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ២.៨% បើ​ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះទំហំនៃការនាំចេញទំនិញសម្រេចបាន ៩៩.៣៦ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១.៧% ។ ហេតុដូច្នេះក្នុងរយៈពេល ៥ ខែកន្លងទៅនេះ អតិរេកពាណិជ្ជកម្មរបស់វៀតតណាមសម្រេចបានចំនួន ១.៩ ពាន់លានដុល្លារ។ ក្នុងរយៈពេល ៥ ខែដំបូងនេះ មានមុខទំនិញចំនួន ១៧ មុខដែលមានទំហំនំចេញសម្រេចបានជាង ១ ពាន់លានដុល្លារ ស្មើនឹង ៨២% នៃទំហំនាំចេញសរុបរួមមាន៖ ទូរស័ព្ទ និងគ្រឿងបន្លាស់; អេឡិចត្រូនិច កុំព្យូទ័រ និងគ្រឿងបន្លាស់; វាយនភ័ណ្ឌ; គ្រឿងម៉ាស៊ីននិងគ្រឿងបន្លាស់; ស្បែកជើង; ផលិតផលឈើ និងឈើជាដើម៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស