Trending now

ទស្សនវិស័យនៃយុទ្ធសាស្ត្រអាស៊ាន - ចំណុចលេចធ្លោនៃ WEF លើកទី ៥០

11:00 | 23/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh បានលើកឡើងអំពីសារស្តីពីរប្រធានបទនិងអាទិភាពនៃបៀបវារៈរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)និងវៀតណាមក្នុងឆ្នាំ ២០២០ ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh (រូបថត​៖ vnanet.vn)

នារសៀលថ្ងៃទី ២១ ខែមករា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានថ្លែងសុន្ទរកក្នុងនាមជាវាគ្មិនជាផ្លូវការក្នុងកិច្ចប្រជុំពេញអង្គស្តីពី“ទស្សនវិស័យនៃយុទ្ធសាស្រ្តអាស៊ាន” ដែលជាចំណុចលេចធ្លោមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥០ នៅទីក្រុងដាវ៉ូសប្រទេសស្វីស។

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានលើកឡើងសារស្តីពីប្រធានបទនិងអាទិភាពនៃរបៀបវារៈរបស់អាស៊ាននិងវៀតណាមក្នុងឆ្នាំ ២០២០ ហើយលោកក៏បានសង្កត់ធ្ងន់ថាអាស៊ានគឺជាសហគមន៍មួយនៃប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ ដែលមានឯករាជ្យ សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយថាមវន្ត ដែលក្នុងនោះវៀតណាមគឺជាសេដ្ឋកិច្ចមួយដែលមានអត្រាកំណើនខ្ពស់ជាង ៦% ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកដែលស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចមានអត្រាកំណើនខ្ពស់បំផុតនៅអាស៊ីប៉ា-ស៊ីហ្វិកនិងនៅលើពិភពលោក ដោយមានអត្រាជាមធ្យម ៧% / ឆ្នាំក្នុងរយៈពេល ២ ឆ្នាំកន្លងមកផងដែរ។

លោក Truong Hoa Binh បានបញ្ជាក់ថាអាស៊ានជាអាទិភាពយុទ្ធសាស្ត្រមួយក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់លើប្រធានបទនៃរបៀបវារៈរបស់អាស៊ានក្នុងឆ្នាំវៀតណាមធ្វើជាប្រធានអាស៊ាន ២០២០ ដោយផ្តោត សំខាន់ “ភាពស្អិតរមួតនិងការឆ្លើយតប” ដើម្បីឆ្លើយតបនឹងតម្រូវការនិងកង្វល់រួមរបស់បណ្តាប្រទេសអាស៊ានលើការកសាងសហគមន៍រឹងមាំក្នុងបរិបទដែលពិភពលោកកំពុងវិវត្តន៍ប្រែប្រួលយ៉ាងឆាប់រហ័សនិងស្មុគ្រស្មាញនៅលើពិភពលោកផងដែរ។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោក Truong Hoa Binh ក៏បានអះអាងថាដោយមានការទទួលខុសត្រូវចំនួន២ ពោលគឺជាប្រធានអាស៊ានឆ្នាំ២០២០ និងជាសមាជិកមិន អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ. ស.ប) សម្រាប់អាណត្តិ ២០២០-២០២១ វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង អ.ស. បដើម្បីចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិក៏ដូចជាការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ព្រមទាំងខិតខំប្រឹងប្រែងលើកកម្ពស់តួនាទីនិងសំលេងរបស់អាស៊ាននៅក្នុងវេទិកាពហុភាគីសំខាន់ៗដទៃទៀត ក្នុងគោលបំណងលើកកម្ពស់ការធ្វើពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងបញ្ហាតំបន់និងពិភពលោកផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ