Trending now

ទូរទស្សន៍ជប៉ុន៖ ពិភពលោកវាយតម្លៃខ្ពស់ចំពោះការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩របស់វៀតណាម

20:55 | 24/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ទូរទស្សន៍ NHK ក៏បានដកស្រង់សម្តីរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍នេះ និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយចំនួនទៀតកាលពីថ្ងៃទី ២១ ខែឧសភា ដោយសង្កត់ធ្ងន់ថា វៀតណាមបាន លះបង់ផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីការពារសុខភាព អាយុជីវិតរបស់ប្រជាជនឲ្យបានល្អបំផុត។

ទូរទស្សន៍ជប៉ុន៖ ពិភពលោកវាយតម្លៃខ្ពស់ចំពោះការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩របស់វៀតណាម (រូបថត៖ vnanet)

ព្រឹត្តិប័ត្រព័ត៌មាននាវេលាម៉ោង ១៩ របស់ទូរទស្សន៍ NHK (ជប៉ុន) បានវាយតម្លៃខ្ពស់ចំពោះការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម។

NHK បានវាយតម្លៃថា ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ កំពុងបន្តឆ្លងរាលដាលពាសពេញពិភពលោកនោះ វៀតណាមបានចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយជោគជ័យ ខណៈដែលមានអ្នកឆ្លងជំងឺត្រឹមតែ ៣២៤ នាក់ ហើយគ្មានអ្នកស្លាប់ឡើយ។ NHK បានចាត់ទុកថាវិធានការធ្វើចត្តាឡីស័កយ៉ាង ហ្មត់ចត់របស់រដ្ឋាភិបាលវៀតណាមគឺជាមូលហេតុចម្បងនៃជោគជ័យនេះ។

ទូរទស្សន៍ NHK ក៏បានដកស្រង់សម្តីរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍នេះ និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយចំនួនទៀតកាលពីថ្ងៃទី ២១ ខែឧសភា ដោយសង្កត់ធ្ងន់ថា វៀតណាមបាន លះបង់ផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីការពារសុខភាព អាយុជីវិតរបស់ប្រជាជនឲ្យបានល្អបំផុត។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការគ្រប់គ្រងជំងឺគឺជាបុព្វបទសម្រាប់ ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនអន្តរជាតិវិលត្រឡប់មកវៀតណាមវិញផងដែរ។

ម្យ៉ាងវិញទៀត លោក សាស្រ្តាចារ្យ Futoshi Hasebe មកពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តត្រូពិកនៃសាកលវិទ្យាល័យណាហ្គាសាគីបានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងការរាតត្បាតជំងឺយ៉ាងខ្លាំងរបស់ប្រទេសវៀតណាមមុនពេលការផ្ទុះឡើងដោយបានរារាំងការរីករាលដាលជំងឺនេះនៅក្នុងសហគមន៍។ លោកសាស្រ្តាចារ្យ Hasebe បានវិភាគវិធានការណ៍នៃការដាក់នៅដាច់ដោយឡែកក៏ដូចជាការធ្វើតេស្តិ៍យ៉ាងរហ័សរបស់មនុស្សសង្ស័យឆ្លងជំងឺ ដែលជាកត្តាគន្លឹះនៃការនាំមកនូវជោគជ័យរបស់វៀតណាម៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន