Trending now

ទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី៖ ក្រឡេកមើលរយៈពេល ៦៥ ឆ្នាំ កន្លងមក និងដំណាក់កាលនាពេលខាងមុខ

10:28 | 27/10/2020

សិក្ខាសាលាដោយប្រធានបទ ក្រឡេកមើលរយៈពេល ៦៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី និងដំណាក់កាលនាពេលខាងមុខ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហាណូយ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung អញ្ជើញថ្លែងមតិ (រូបថត៖ qdnd.vn)

នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃបិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌូណេស៊ីនិងវៀតណាម (៣០ ធ្នូ ១៩៥៥ - ៣០ ធ្នូ ២០២០) សំដៅវាយតំលៃលើលទ្ធផលដែលទទួលបានក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាលើកសំណើរការតម្រង់ទិសដៅអភិវឌ្ឍន៍នាពេលខាងមុខផងដែរ។ អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖

“ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ បានសរឲ្យឃើញ នូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធិរវាងប្រទេសទាំងពីរ។ មេដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ពិភាក្សាលើ វិធានការឆ្លើយតបនឹងជំងឺរាតត្បាត ក៏ដូចជាការជួយឧបត្ថម្ភដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរក្នុងអំឡុងពេលផ្ទុះជំងឺ។ ចំណុចលេចធ្លោក្នុងទំនាក់ទំនងក្នុងរយៈពេលកន្លងទៅ គឺ ទំហំពាណិជ្ជកម្មទ្វេភាគិក្នុងឆ្នាំ២០១៩ សម្រេចបាន ៩,២ ពាន់លានដុល្លារអាមេរិកផងដែរ”៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ