Trending now

ទំនាក់ទំនងវៀតណាម - ជប៉ុនកំពុងមានការអភិវឌ្ឍខ្លាំងហើយមិនធ្លាប់មានពីមុនមក

09:52 | 21/10/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀវថ្ងៃទី ១៩ ខែតុលានេះ លោក Yoshida Tomoyuki ប្រធាននាយកដ្ឋានសារព័ត៌មាន ជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេស អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីជប៉ុនបានមានប្រសាសន៍ថា “ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនគឺកំពុងមានការអភិវឌ្ឍខ្លាំងបំផុតមិនធ្លាប់មាន ហើយវៀតណាមគឺជាដៃគូសំខាន់របស់ជប៉ុននៅអាស៊ីអាគ្នេយ៍”។

សន្និសីទសារព័ត៌មានស្តីពីគោលបំណងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្រ្តីជប៉ុន SUGA

នៅរសៀលថ្ងៃទី ១៩ ខែតុលា លោក Yoshida Tomoyuki ប្រធាននាយកដ្ឋានសារព័ត៌មាន ជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេស អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីជប៉ុនបានធ្វើសន្និសីទសារព័ត៌មានដើម្បីចែករំលែកព័ត៌មានអំពីគោលបំណង អត្ថន័យនិងលទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide និងភរិយាទៅកាន់ប្រទេសវៀតណាម។

មុននោះ ក្នុងសេចក្តីប្រកាសរួមជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នាព្រឹកថ្ងៃទី ១៩ ខែតុលា លោកនាយករដ្ឋមន្រ្តី Suga បានបញ្ជក់ថា ជប៉ុននឹងបន្តរួមចំណែកដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់។ លោកបានជ្រើសរើសទៅទស្សនកិច្ចនៅប្រទេសវៀតណាម ពីព្រោះនេះជាកន្លែងសមរម្យបំផុតក្នុងការផ្ញើសារនេះទៅកាន់ពិភពលោក។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានឱ្យដឹងថា ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវសារសំខាន់នៃការធានាសុវត្ថិភាពនិងសន្តិសុខដែនសមុទ្រនៅសមុទ្រខាងកើត ព្រមជាមួយគ្នានេះ ដោះស្រាយជំលោះដោយសន្តិវិធីនិងគោរពតាមច្បាប់អន្តរជាតិ រាប់បញ្ចូលទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNLOS) មិនប្រើប្រាស់កម្លាំង អនុវត្តសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។

លោក Tomoyuki បានបន្ថែមថា ក្រៅពីតួនាទីជាប្រធានអាស៊ាន ប្រទេសវៀតណាមក៏ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ប្រទេសវៀតណាមដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ។ ដូច្នេះលោកនាយករដ្ឋមន្រ្តីជប៉ុន Suga បានចង់បញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់ក្នុងការជំរុញតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកបើកចំហនិងសេរី។ លោក Suga ក៏ចង់ផ្ញើសារទៅប្រជាជនវៀតណាមផងដែរថា ប្រទេសទាំងពីរមានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ប្រទេសជប៉ុននឹងជួយដល់ប្រជាជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាត COVID-19

នៅក្នុងសន្និសីទសារព័ត៌មាននេះ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទស្សនាវដ្តីយុគសម័យអំពីការតំរង់ទិសក្នុងការជំរុញនិងអភិវឌ្ឍន៍ទំនាក់ទំនងការទូតរបស់ប្រជាជនរវាងវៀតណាមនិងជប៉ុននាពេលខាងមុខ លោក Yoshida Tomoyuki បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Suga និងរដ្ឋាភិបាលជប៉ុនតែងតែជំរុញការទូតប្រជាជនរវាងវៀតណាមនិងជប៉ុន។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានយល់ច្បាស់អំពីសារៈសំខាន់នៃការទូតប្រជាជនរវាងជប៉ុននិងវៀតណាម។

លោក Yoshida Tomoyuki ក៏បានបញ្ជាក់ផងដែរថា ទីដៅដែលរដ្ឋាភិបាលជប៉ុនចាប់អារម្មណ៍លើទំនាក់ទំនងការទូតរបស់ប្រជាជនរវាងជប៉ុននិងវៀតណាមគឺសហគមន៍វៀតណាមនៅជប៉ុនរួមមាន៖ ជនជាតិវៀតណាមដែលរស់នៅជប៉ុន និស្សិតបរទេស ពលករវៀតណាមនៅជប៉ុន។ ជាពិសេសលោក Tomoyuki បានជម្រាបជូនថា ជប៉ុននឹងបន្តជួយឧបត្ថម្ភដល់ប្រជាជនវៀតណាមដែលកំពុងរស់នៅក្នុងជប៉ុន ដែលកំពុងជួបការលំបាកដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-19 រួមមានសិក្ខាកាម និស្សិតបរទេសនិងប្រជាជនជួបការលំបាកដែលមិនអាចត្រឡប់​មកកាន់ប្រទេសវិញ។

លើសពីនេះទៀត ជប៉ុនតែងតែជំរុញការពង្រីកទំនាក់ទំនងការទូតរបស់ប្រជាជនលើមុខវិជ្ជាជាច្រើនទៀតនាពេលអនាគត។ ទន្ទឹមនឹងនោះការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ជប៉ុនជាមួយវៀតណាមលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌តែងតែជាអាទិភាពកំពូលរបស់រដ្ឋាភិបាលជប៉ុន៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ