Trending now

ទីក្រុងហាណូយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយតំបន់នានានៃប្រទេសជប៉ុន

11:15 | 27/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានអះអាងថាទំនាក់ទំនងវៀតណាម - ជប៉ុនគឺជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនេះគឺជាមូលដ្ឋានគ្រឹះសំរាប់តំបន់មូលដ្ឋាននានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នា។ សម្រាប់ទីក្រុងហាណូយ ប្រទេសជប៉ុនជាទូទៅនិងរដ្ឋធានីតូក្យូនិងតំបន់ផ្សេងទៀតជាពិសេសគឺជាដៃគូសំខាន់ ហើយហាណូយផ្តោតការយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយគ្រប់មូលដ្ឋាន។

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue និងលោកឯកអគ្គរដ្ឋទូត Yamada Takio (រូបថត៖ Dangcongsan.vn)

នាយប់ថ្ងៃទី ២៦ ខែឧសភា លោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំនៅវៀតណាមលោក Yamada Takio ដើម្បីជួបសម្តែងការគួរសមក្នុងឱកាសទទួលអាណត្តិបេសកកម្មថ្មីនៅប្រទេសវៀតណាម។ ក្នុងជំនួបនេះដែរលេខាគណកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានអះអាងថាទំនាក់ទំនងវៀតណាម-ជប៉ុនគឺជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងគ្រប់ជ្រុងជ្រោយ។ នេះគឺជាមូលដ្ឋានគ្រឹះសំរាប់មូលដ្ឋានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នា។ សម្រាប់ទីក្រុងហាណូយប្រទេសជប៉ុនជាទូទៅនិងរដ្ឋធានីតូក្យូនិងតំបន់ផ្សេងទៀតជាពិសេសគឺដៃគូសំខាន់ហើយទីគ្រុងហាណូយក៏យកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយគ្រប់រូបភាពនៃតំបន់មូលដ្ឋាន។

លោកឯកអគ្គរដ្ឋទូត Yamada Takio បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយមានតួនាទីសំខាន់បំផុតក្នុងទំនាក់ទំនងវៀតណាម - ជប៉ុន។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាការគ្រប់គ្រងជំងឺគឺជាឈ្នាន់ដ៏សំខាន់មួយដើម្បីទាក់ទាញអាជីវកម្មបរទេសឱ្យមកបណ្តាក់ទុនបន្តនៅក្នុងទីក្រុង។ លោកឯកអគ្គរដ្ឋទូតក៏បានមានប្រសាសន៍ថាអ្នកជំនាញជប៉ុនចំនួន ៦៨ នាក់បានវិល ត្រឡប់មកប្រទេសវៀតណាមវិញនៅពាក់កណ្តាលខែឧសភាខាងមុខនេះ ហើយឥឡូវនេះគេបានបញ្ចប់ការដាក់ឱ្យនៅដាច់ឡែក ហើយត្រឡប់មកធ្វើការវិញ។ លោកឯកអគ្គរដ្ឋទូតបានស្នើថាទីក្រុងនឹងនិងបង្កលកខណៈអំណោយផលសម្រាប់អ្នកជំនាញនិងប្រជាជនជប៉ុនជាង ១.០០០ នាក់ផ្សេងទៀតដើម្បីវិលត្រឡប់មកទីក្រុងហាណូយដើម្បីធ្វើការវិញផងដែរ។

ដោយបង្ហាញនូវការឯកភាពចំពោះយោបល់របស់លោកឯកអគ្គរដ្ឋទូត Yamada Takio លេខាធិការគណបក្សទីក្រុង លោក Vuong Dinh Hue បានឲ្យដឹងថាទីក្រុងហាណូយនឹងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់អ្នកជំនាញជប៉ុនដើម្បីត្រឡប់មកធ្វើការនៅវៀតណាមវិញ ដោយឈរលើមូលដ្ឋានច្បាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីឌ១៩របស់រដ្ឋាភិបាលវៀតណាម។ ក្នុងពេលជាមួយគ្នានេះជប៉ុនត្រូវបានស្នើឱ្យបន្តផ្តល់ ODA ដល់ទីក្រុងហាណូយក្នុងគម្រោងសំខាន់ៗជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ។លោក Vuong Dinh Hueបានអះអាងថាទីក្រុងហាណូយបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍រលកវិនិយោគថ្មីពីប្រទេសដទៃទៀតជាពិសេសប្រទេសជប៉ុនក្នុងបរិបទដែលពិភពលោកនិងតំបន់កំពុងកែទម្រង់រចនាសម្ព័ន្ធឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់តម្លៃ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ