Trending now

ទីក្រុងហាណូយប្តេជ្ញាចិត្តរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ

17:09 | 24/01/2021

ភាពជោគជ័យរបស់ទីក្រុងហាណូយមិនត្រឹមតែមានអត្ថន័យសម្រេចកំណត់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សនៅ ទីក្រុងប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ភាពជោគជ័យទាំងមូលនៃការបោះឆ្នោតទូទាំងប្រទេសទៀតផង។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៤ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៣ មករា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៤ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមសមាជិកសភាទីក្រុងហាណូយ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ទីក្រុងហាណូយមិនត្រឹមតែមានអត្ថន័យសម្រេចកំណត់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សនៅ ទីក្រុងប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ភាពជោគជ័យទាំងមូលនៃការបោះឆ្នោតទូទាំងប្រទេសទៀតផង។ ដើម្បីអនុវត្តន៍ការងារទាំងនេះឱ្យបានល្អនោះ លោក Vuong Dinh Hue បានស្នើឲ្យ គណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ អង្គការនយោបាយ និងសង្គមត្រូវ សិក្សាដោយយកចិត្តទុកដាក់នូវបទប្បញ្ញត្តិនៃច្បាប់ស្តីពីការបោះឆ្នោតនិងសេចក្តីណែនាំរបស់មជ្ឈឹមផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់