Trending now

ទីក្រុងហាណូយឆ្ពោះទៅគោលដៅសម្រាប់ឆ្នាំ ២០១៩ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៩ លាននាក់

18:01 | 03/07/2019 (ដោយ ហេង វុធ្ធី)

យុគសម័យ - លទ្ធផលកំណើនដ៏គួរអោយចាប់អារម្មណ៍ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០១៩គឺបុព្វបទមួយដើម្បីសម្រេចបានគោលដៅរហូតដល់ចុងឆ្នាំ ២០១៩ ដោយទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៩ លាននាក់ ហើយសម្រេចបានប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រមាណជាង ១០៣ ពាន់លានដុល្លារអាមេរិក។

បឹង​ Hoan Kiem ទីក្រុងហាណូយ

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ ទេសចរណ៍ហាណូយបានឈានដល់កម្រិតថ្មីនៃប្រាក់ចំណូលនិងចំនួនភ្ញៀវទេសចរនៅពេលដែលស្វាគមន៍ភ្ញៀវទេសចរជិត ១៤,៤ លាននាក់ កើនឡើង ៩,៥% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ហើយសម្រេចបានប្រាក់ចំណូលលើសពី ៥០ ពាន់លានដុង ដែលកើនឡើង ២៩,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញផងដែរ។ លទ្ធផលខាងលើនេះគឺជាការបុព្វបទមួយសម្រាប់ទីក្រុងហាណូយឆ្ពោះទៅសម្រេចបាននូវគោលដៅដែលបានកំណត់នាចុងឆ្នាំ ២០១៩ គឺស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៩ លាននាក់ដែលមានប្រាក់ចំណូលសរុបប៉ាន់ស្មានជាង ១០៣ ពាន់លានដុងផងដែរ។ ម្យ៉ាងវិញទៀតភ្ញៀវ ទេសចរអន្តរជាតិមកលដល់ទីក្រុងហាណូយប៉ាន់ស្មានសម្រេចបាន ៤១៤,០០០ នាក់ ហើយភាគច្រើនជាជនជាតិកូរ៉េខាងត្បូង ចិន និងជប៉ុន។ យោងតាមនាយកនៃនាយកដ្ឋានទេសចរណ៍ទីក្រុងហាណូយលោក Tran Duc Hai បានឱ្យដឹងថា ទេសចរទីក្រុងហាណូយកាន់តែមានភាពជំនាញ និងបង្កើតនូវចំណាប់អារម្មណ៍ជាមួយភ្ញៀវទេសចរក្នុងរយៈពេលកន្លងទៅដោយសារតែមានប្រព័ន្ធផលិតផលនិងសេវាកម្មដ៏ល្អនិងមានគុណភាពអន្តរជាតិផងដែរ។

បឹង​ Ho Tay នៅទីក្រុងហាណូយ

នាពេលថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានអាមេរិក CNN បានជ្រើសរើសទីក្រុងហាណូយជាគោលដៅទេសចរមួយក្នុងបញ្ជីនៃចំណោមគោលដីទេសចរល្អបផុតនៅអាស៊ីឆ្នាំ២០១៩។ ដើម្បីបង្កើនការផ្សព្វផ្សាយរូបភាពប្រទេសវៀតណាម នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហការជាមួយបណ្តាញព័ត៌មានទូរទស្សន៍តាមខ្សែកាប CNN ដើម្បីផ្សព្វផ្សាយទីក្រុងហាណូយនៅលើឆានែល CNN អន្តរជាតិក្នុងដំណាក់កាល ២០១៩-២០២៤ ក្នុងគោលបំណងកែលំអរគុណភាព បង្កើតគោលដៅទេសចរណ៍គួរឲ្យទាក់ទាញនិងពេញនិយមថែមទៀតផងដែរ៕

(ដោយ ហេង វុធ្ធី)

(ដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស