Trending now

ទីក្រុងហាណូយចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ជាមួយទីក្រុងធំៗជុំវិញពិភពលោក

15:29 | 03/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា ចាប់ពីដំណាក់កាលដំបូង អគ្គលេខាធិការ ប្រធានរដ្ឋលោក Nguyen Phu Trong បានចេញសេចក្តីអំពាវនាវដល់ប្រទេសទាំងមូលអនុវត្តដ៏ខ្លាំងក្លានូវកិច្ចការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung ក្នុងសម័យប្រជុំថ្នាក់អភិបាលក្រុងនៃកិច្ចប្រជុំកំពូលសកលនៃបណ្ដាទីក្រុងដើម្បីប្រឆាំងនឹង Covid-19។

យោងតាមប្រភពព័ត៌មានពីកាសែតហាណូយថ្មីបានឱ្យដឹងថា នាយុបថ្ងៃទី ២ ខែមិថុនា សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុលេខាធិការគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនហាណូយលោក Nguyen Duc Chung បានអញ្ជើញចូលរួមសម័យប្រជុំថ្នាក់អភិបាលក្រុងនៃកិច្ចប្រជុំកំពូលសកលរវាងបណ្ដាទីក្រុងស្តីពីការប្រឆាំងនឹង Covid-19 (CAC) ក្នុងឆ្នាំ២០២០ ។

CAC ជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយគំនិតផ្តួចផ្តើមរបស់អភិបាលក្រុងសេអ៊ូល (កូរ៉េខាងត្បូង) លោក Park Won-soon តាមរយៈទំរង់តាមអនឡាញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃទីក្រុងធំៗចំនួន ៤០ នៅជុំវិញពិភពលោក។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អភិបាលក្រុងសេអ៊ូលបានរំលឹកឡើងវិញពីការគំរាមកំហែងនៃជំងឺរាតត្បាតសកល Covid-19 ដោយស្នើថា រដ្ឋអំណាចទីក្រុងគួរតែផ្តល់អាទិភាពដល់ការលើកកម្ពស់សមត្ថភាពសុខភាពនិងធានាសមត្ថភាពរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្ដាជំងឺរាតត្បាត ដែលអាចផ្ទុះឡើងនាពេលអនាគត។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានចែករំលែកនៅក្នុងកិច្ចប្រជុំនេះថា៖ បច្ចុប្បន្ននេះ វៀតណាមមានអ្នកជម្ងឺបានព្យាបាលជាសះស្បើយចំនួន ២៩៨ អ្នកក្នុងចំណោមអ្នកជំងឺ ៣២៨ នាក់ ដោយមិនមានអ្នកស្លាប់ដោយសារជំងឺរាតត្បាត Covid-19 នៅឡើយទេ។ ទីក្រុងហាណូយមានអ្នកជម្ងឺបានព្យាបាលជាសះស្បើយចំនួន ១១៣ ក្នុងចំណោយអ្នកជំងឺចំនួន ១១៤ នាក់។ រហូតមកដល់ពេលនេះ វៀតណាមមិនមានករណីឆ្លងថ្មីក្នុងរយៈពេល ៤៨ ថ្ងៃទេ។

លោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា ចាប់ពីដំណាក់កាលដំបូង អគ្គលេខាធិការ ប្រធានរដ្ឋ Nguyen Phu Trong បានចេញសេចក្តីអំពាវនាវដល់ប្រទេសទាំងមូលអនុវត្តនូវវិធានការណ៍យ៉ាងម៉ឺងម៉ាត់ដើម្បីទបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19។ នាយករដ្ឋមន្រ្តីវៀតណាមបានចេញសេចក្តីណែនាំជាច្រើនប្រកបដោយមនោគមវិជ្ជាជាប់លាប់គឺ៖ គណបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលរួបរួមគ្នា “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ” ទទួលយកការលះបង់ផលប្រយោជន៍សេដ្ឋកិច្ចក្នុងរយៈពេលខ្លីដើម្បីការពារជីវិត សុខភាពរបស់ប្រជាជន។ ប្រធានទីក្រុងហាណូយបានអះអាងថា ការណែនាំត្រឹមត្រូវនិងទាន់ពេលវេលានេះបានបង្កើតជំនឿ សាមគ្គីភាព និងការឯកភាពគ្នានៃប្រព័ន្ធនយោបាយទាំងមូល ដែលចូលរួមក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Nguyen Duc Chung បានអះអាងថា ទីក្រុងហាណូយបានឯកភាពលើភាពចាំបាច់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងបណ្ដាទីក្រុងដើម្បីចែករំលែកព័ត៌មាន ដោយចាត់ទុកវាជាមធ្យោបាយមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ ថ្នាក់ដឹកនាំបានចែករំលែកបទពិសោធន៍នៃទីក្រុងនីមួយៗក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានចេញសេចក្តីប្រកាសក្រុងសេអ៊ូល ដែលបានសង្កត់ធ្ងន់លើគោលដៅរួមនៃការកសាងទីក្រុងដែលមានសុវត្ថិភាព មានសុខភាពល្អ និងគ្មានជំងឺឆ្លង។ សេចក្តីប្រកាសនេះក៏បានបញ្ជាក់អំពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋអំណាចទីក្រុងគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការឆ្លើយតបមនឹងជំងឺឆ្លងផងដែរ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍