Trending now

ទីក្រុងហូជីមិញស្ថិតនៅក្នុងក្រុមនាំមុខគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការទាក់ទាញវិនិយោគ

12:59 | 23/01/2021

CBRE បានវាយតម្លៃថា ការដែលទីក្រុងហូជីមិញឈរចំណាត់ថ្នាក់ លេខ៥ក្នុងបញ្ជីឈ្មោះនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលគួរឲ្យ ចាប់អារម្មណ៍បំផុតក្នុងឆ្នាំនេះ។

តំបន់បច្ចេកវិទ្យាខ្ពស់ ខ័ណ្ឌ ៩ ទីក្រុងហូជីមិញ។ (រូបថត៖ TTXVN)

យោងតាមលទ្ធផលនៃការស្ទង់មតិលើបណ្ដាវិនិយោគិនតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២១ ដែលបានអនុវត្តដោយក្រុមហ៊ុនសេវាកម្មអចលន ទ្រព្យពាណិជ្ជកម្មសកល (CBRE) បានបង្ហាញថា នេះជាលើកដំបូងដែល ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ជាប់ក្នុងបញ្ជីឈ្មោះទីក្រុងមានប្រជាប្រិយភាពគួរឲ្យទាក់ទាញបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកអំពីការវិនិយោគឆ្លងដែន។

CBRE បានវាយតម្លៃថា ការដែលទីក្រុងហូជីមិញឈរចំណាត់ថ្នាក់ លេខ៥ក្នុងបញ្ជីឈ្មោះនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលគួរឲ្យ ចាប់អារម្មណ៍បំផុតក្នុងឆ្នាំនេះ។ ជាក់ស្ដែងគឺ ការធ្វើពិពិធកម្មនូវខ្សែសង្វាក់ ផ្គត់ផ្គង់របស់ទីក្រុង បានចូលរួមចំណែកដល់ការទាក់ទាញដើមទុនហូរចូល វិស័យផលិតកម្ម ក៏ដូចជាបង្កើនការយកចិត្តទុកដាក់របស់វិនិយោគិនដល់ ទ្រព្យសម្បត្តិឧស្សាហកម្មនិងភស្តុភាកម្មផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់