Trending now

ទីក្រុង Tel Aviv តៀមខ្លួនជាស្រេចដើម្បីសហការជាមួយតំបន់មូលដ្ឋាននានារបស់វៀតណាម

11:15 | 11/08/2019 (យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគស័យ - អភិបាលទីក្រុង Tel Aviv បានឲ្យដឹងថា ទីក្រុង Tel Aviv បានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយបណ្តាតំបន់នានា របស់វៀតណាម ដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាងនិងអភិវឌ្ឍន៍ទីក្រុងឆ្លាត។

ឯកអគ្គរដ្ឋទួតវៀតណាមប្រចាំនៅអ៊ីស្រាអែលលោក​ Do Minh Hung បានជួបធ្វើការជាមូយអភិបាលនៃទីក្រុង Tel Aviv លោក​ Ron Huldai (ប្រភព៖ Vietnam+)

នាថ្ងៃទី ៨​ ខែសីហា ឯកអគ្គរដ្ឋទួតវៀតណាមប្រចាំនៅអ៊ីស្រាអែលលោក​ Do Minh Hung បានជួបធ្វើការជាមូយអភិបាលនៃទីក្រុង Tel Aviv លោក​ Ron Huldai។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍និងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្នៃប្រឌិតនិងបណ្តុះធុរកិច្ចថ្មី ក៏ដូចជា អនុវត្តន៍រូបសណ្ឋានទីក្រុងឆ្លាតវៃរបស់ទីក្រុង Tel Avivតែម្តង។

នាឱកាសនេះ លោក Ron Huldai បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Tel Aviv បានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយតំបន់មូលដ្ឋាននានារបស់វៀតណាម និងចែករំលែកនូវបទពិសោធន៍ក្នុងវិស័យសំណង់និងការអភិវឌ្ឍទីក្រុង​ ជាពិសេសទីក្រុងឆ្លាត ដោយបានតភ្ជាប់ទេសចរណ៍ វិនិយោគនិងកិច្ចសហប្រតិបត្តិការអាជីវកម្ម ។ល។ ដើម្បីរួមចំណែកក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

សូមគូសបញ្ជាក់ថា ទីក្រុង Tel Aviv ត្រូវបានគេស្គាល់ថាជាទីក្រុងនៃការចាប់ផ្តើមអាជីវកម្ម ពោលគឺ ក្នុងចំណោមប្រជាជន ២៩០ នឹងមានមួយនាក់ជាសហគ្រិនដែរ ហើយទីក្រុង ទាំងមូលមានសហគ្រិន ១.៥០០ នាក់ ខណៈពេលដែលប្រទេសអ៊ីស្រាអ៊ែលទាំងមូលមានសហគ្រិន ចំនួន ៥.០០០ នាក់ ដែលនាំមុខគេលើពិភពលោក។

ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលអន្តរជាតិនៃសេដ្ឋកិច្ចហិរញ្ញវត្ថុ ទេសចរណ៍អ៊ីស្រាអែលដែលជាប់ចំណាត់ថ្នាក់ទី ២ នៅមជ្ឈឹមបូព៌ាបន្ទាប់ពីទីក្រុង Dubai នៃប្រទេស UAE។

ឯកអគ្គរដ្ឋទួតវៀតណាមប្រចាំនៅអ៊ីស្រាអែលលោក​ Do Minh Hung ផ្តល់វត្ថុអនុស្សាវរីយ៍ដល់អភិបាលនៃទីក្រុង Tel Aviv លោក​ Ron Huldai។ (ប្រភព៖ Vietnam+)


នៅចុងបញ្ចប់នៃជំនួបធ្វើការនេះ លោកឯកអគ្គរដ្ឋទូត Do Minh Hung បានអញ្ជើញលោកអភិបាលក្រុង Ron Huldai ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមម្តងទៀត ដើម្បីធ្វើជាសាក្សីនៃការផ្លាស់ប្តូរនិងការអភិវឌ្ឍរបស់ប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក។ លោកអភិបាលក្រុង Ron Huldai បានទទួលយកការអញ្ជើញនេះដោយរីករាយនិងបានសន្យាថានឹងរៀបចំដំណើរទស្សនកិច្ចនៅពេលសមស្រប៕



(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម