Trending now

ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat

21:32 | 17/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍រវាងរដ្ឋសភានិងស្ថាប័ននានារបស់រដ្ឋសភា

អគ្គលេខាបក្ស លោក Nguyen Phu Trong ស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរលើវិស័យនីតិប្បញ្ញត្តិ (រូបថតៈ Xuan Dan/VOV)

នារសៀលថ្ងៃទី១៧ខែកក្កដា នៅទីស្នាក់មជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិការប្រតិបត្តិការមជ្ឈឹមបក្សកុម្មុនិស្តវៀតណាម លោក​ Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូរដ្ឋសភាឡាវ ដឹកនាំដោយលេខាមជ្ឈឹមបក្ស អនុប្រធានរដ្ឋសភាឡាវ ​Sengnouane Xayalat ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat បានអះអាងថា រដ្ឋសភាឡាវនិងរួមសហការជាមួយរដ្ឋសភាវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

ប្រភពរូបថតៈ Xuan Dan/VOV

អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាគណៈកម្មការនៃរដ្ឋសភាព នឹងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងជំនាញនៅក្នុងវិស័យនីតិប្បញ្ញត្តិ ឃ្លាំមើលនិងសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ បង្កើនការត្រួតពិនិត្យ ឃ្លាំមើល បញ្ជាណែនាំឲ្យក្រសួង ស្ថាប័ននានា ក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ កម្មវិធីសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat (រូបថតៈ Le Tuyet/VOV)

មុននោះ នាព្រឹកថ្ងៃទី១៧ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat ដែលកំពុងបំពេញទស្ស​នកិច្ចជាផ្លូវការនៅវៀតណាម។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា នាពេលកន្លងទៅ ភាគីទាំងពីរបានរក្សាល្អនូវយន្តការផ្លាស់ប្តូរគណៈប្រតិភូដែលថ្នាក់ដឹកនាំរដ្ឋសភា ស្ថាប័នរបស់រដ្ឋសភានិងពង្រឹកការជឿទុកចិត្តគ្នាទៅវិញទៅមក។

ប្រភពរូបថត៖ Le Tuyet/VOV

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍រវាងរដ្ឋសភាទាំងពីរ ជាពិសេស រដ្ឋសភានៃប្រទេសទាំងពីរ ត្រូវរួមសហការ ឃ្លាំមើលការអនុវត្តរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលខាងគតិយុត្តិ គោលនយោបាយ រួមចំណែកនាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវកាន់តែស៊ីជម្រៅនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat បានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលជានិច្ចកាលជួយឧបត្ថម្ភជួយឧបត្ថម្ភនិងសហការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋសភាឡាវផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ