Trending now

ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋសភាវៀតណាមអបអរសាទរថ្នាក់ដឹកនាំបក្សប្រជាជនបដិវត្តន៍ឡាវ

16:23 | 17/01/2021

នាថ្ងៃទី ១៥ មករា ក្នុងឱកាសដែលលោក Thongloun Sisoulith ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទី ៦ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញផ្ញើរសារទូរលេខនិងផ្កាអបអរសាទរផងដែរ។

នៅក្នុងសន្និបាតមជ្ឈឹមលើកទី១ គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ បានបោះឆ្នោតជ្រើសតាំងលោក Thongloun Sisoulith ជាអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទី ៦

នៅក្នុងសារទូរលេខ បានចែងថា ការដែល លោក Thongloun Sisoulith ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ គឺបង្ហាញពីការជឿទុកចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល ក៏ដូចជាការចូលរួមវិភាគទានដ៏ធំធេងរបស់លោក សម្រាប់បុព្វហេតុបដិវត្តរបស់ឡាវ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តឡាវ ដោយលោក Thongloun Sisoulith ជាអគ្គលេខាបក្សនោះ ប្រជាជនឡាវនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើន ក្នុងកិច្ចការផ្លាស់ប្តូរថ្មី និងអនុវត្តន៍ប្រកបដោយជោគជ័យអនុវត្តនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១១ របស់បក្ស ក៏ដូចជាកសាងប្រទេសឡាវ សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យឯកភាព និងវិបុលភាពស្របតាមគោលដៅសង្គមនិយម។

ជាមួយគ្នានេះ បក្ស រដ្ឋនិងប្រជាជនវៀតណាមនឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជាមួយបក្ស រដ្ឋនិងប្រជាជនឡាវ ដើម្បីថែរក្សានិងពូនជ្រុំជានិច្ចនូវចំណងមិត្តភាពសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវឲ្យកាន់តែអភិវឌ្ឍស៊ីជម្រៅ អនុវត្តជាក់ស្តែងនិងប្រសិទ្ធភាពលើគ្រប់វិស័យដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្ញើរសារទូរលេខអបអរសាទរចំពោះលោក Thongloun Sisoulith នាយករដ្ឋមន្រ្តី ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ; ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអបអរសាទរលោកស្រី Pany Yathotou ប្រធានរដ្ឋសភាដែលបានបន្តជាប់ឆ្នោតជាសមាជិកការិយាល័យនយោបាយ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ