Trending now

តំណាងនានាបានវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសអភិវឌ្ឍន៍របស់ប្រទេសជាតិ

14:35 | 27/01/2021

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម នាសៀលថ្ងៃទី ២៦ មករា តំណាងនានាបានពិភាក្សាគ្នាអំពីឯកសារមហាសន្និបាត។

លោក Duong Duc Huy ប្រធានគណៈកម្មការឃោសនាអប់រំនៃខេត្ត Lao Cai (រូបថត៖ VOV)

មុននេះនាព្រឹកថ្ងៃដដែល ការផ្លាស់ប្តូរជាមួយប្រព័ន្ធសារព័ត៌មាននៅខាងក្រៅ មានតំណាងជាច្រើនរូបក៏បានសម្តែងការគាំទ្រចំពោះរបាយការណ៍របស់ គណៈកម្មាធិការតិមជ្ឈិមបក្សលើកទី១២ ស្តីពីឯកសារដែលបានដាក់ជូនមហា សន្និបាតលើកទី១៣ របស់បក្ស ដោយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បង្ហាញជូន។ លោក Duong Duc Huy ប្រធានគណៈកម្មការឃោសនាអប់រំខេត្ត Lao Cai បានមានប្រសាសន៍ថា៖ «ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ រួបខ្ញុំផ្ទាល់និងតំណាងនានាបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានបញ្ជាក់ច្បាស់នូវគោលនយោបាយសំខាន់ៗជាច្រើន។ យើងខ្ញុំធ្វើការក្នុងស្មារតីម្ចាស់ការ ប្តេជ្ញាចិត្ត និងមានភាពហ្មត់ចត់ដើម្បីរួមចំណែកដល់សេចក្តីព្រៀងឯកសាររបស់មហាសន្និបាត។ យើងខ្ញុំក៏បានជឿជាក់ថាជាមួយនឹងភារកិច្ចនិងដំណោះស្រាយសំខាន់ៗ ដែលបានដាក់ចេញនឹងមានគោលនយោបាយជាច្រើនទៀតសម្រាប់ជនរួមជាតិនៅទូទាំងប្រទេស ជាពិសេសសម្រាប់តំបន់ខ្ពង់រាប តំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ព្រំដែនដូចជាខេត្ត Lao Cai ជាដើម»។

រីឯលោក Do Viet Anh ប្រធានគណៈចលនាមហានជននៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Ninh Binh បានឲ្យដឹងថា ប្រតិភូតំណាងខេត្ត Bac Giang បានធ្វើការវិភាគ និងវាយតម្លៃខ្ពស់ ដើម្បីចូលរួមចំណែកក្នុងរបាយការណ៍នយោបាយ និងបន្តរំពឹងថាក្នុងរយៈពេលខាងមុខ វៀតណាមបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែកនិងផ្លូវទឹក ព្រមទាំងកាត់បន្ថយថ្លៃសេវា Logistic ដើម្បីបង្កើនការប្រកួតប្រជែងរបស់ប្រទេសជាតិផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"