Trending now

ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) វៀតណាមនៅតែមានអត្រាកំណើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍

17:15 | 03/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២០ ដល់កំរិត ៤,៨% ដោយសារការជះឥទ្ធិផលពីជម្ងឺរាតត្បាកូវីដ១៩ (Covid-19)។

វៀតណាមនៅតែមានអត្រាកំណើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅប្រទេសវៀតណាមបាននិយាយថាយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃទី ៣ ខែមេសាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងនៅតែរក្សាបាននូវកំណើនរឹងមាំនៅឆ្នាំ ២០១៩ ដោយផ្អែកលើ ផ្អែកលើមូលដ្ឋាននៃតម្រូវការក្នុងស្រុកខ្ពស់ ឧស្សាហកម្មផលិតកម្មត្រូវបានសាងសង់យ៉ាងរឹងមាំ ហើយការវិនិយោគផ្ទាល់ពីបរទេសគឺយ៉ាងខ្លាំងផងដែរ។

កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២០ ដល់កំរិត ៤,៨% ដោយសារការជះឥទ្ធិផលពីជម្ងឺរាតត្បាត Covid-19 ហើយបន្ទាប់មកគឺត្រូវរងផលប៉ះពាល់នៃការកាត់បន្ថយតម្រូវការយ៉ាងគំហុកដែលកំពុងកើតឡើងនៅក្នុងបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់របស់វៀតណាម។

ធនាគារ TPBank (រូបភាព៖ vnanet)

ប៉ុន្តែ ទោះបីជាសកម្មភាពសេដ្ឋកិច្ចថយចុះនិងហានិភ័យនៃការរីករាលដាល ជំងឺ Covid-19 នៅតែមានក៏ដោយ វៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នេះគឺជាការវាយតម្លៃដែលបានលើកឡើងនៅក្នុងរបាយការណ៍ស្តីពីយថាទស្សន៍នៃការអភិវឌ្ឍន៍អាស៊ី (ADO 2020) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៣ ខែមេសា។

យោងតាមការវិភាគជាក់ស្តែងរបស់ធនាគារ ADB​ បានឲ្យដឹងថាល្បឿននៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងថយចុះដល់កំរិត ៣,៨% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ប្រៀបធៀបនឹងកំរិត ៦,៨% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថាប្រសិនបើជំងឺរាតត្បាត Covid-19 ត្រូវបានទប់ស្កាត់នៅឆមាសទីមួយនៃឆ្នាំ ២០២០ នោះសេដ្ឋកិច្ចរបស់វៀតណាមទំនងជានឹងងើបឡើងវិញដោយមានអត្រាកំណើន ៦,៨% ក្នុងឆ្នាំ ២០២១ ហើយនឹងបន្តកើនឡើងយ៉ាងខ្លាំងទៀតនៅក្នុងរយៈពេលមធ្យមនិងរយៈពេលវែងផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thethaovanhoa.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍