Trending now

ជំរុញការបង្កើតមជ្ឈមណ្ឌលអាស៊ាននៅអ៊ុយក្រែន

23:31 | 18/09/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងណែនាំនយោបាយ សេដ្ឋកិច្ ចវប្បធម៌និងសង្គមរបស់បណ្តាប្រទេសសមាជិកអាស៊ាននៅទីក្រុងគៀវ ហើយក៏ក្លាយទៅជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រទេសអ៊ុយក្រែននិងបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

អង្គប្រជុំក្នុងពិធីនេះ

នៅសាកលវិទ្យាល័យជាតិអ៊ុយក្រែន Taras Shevchenko កាលពីថ្ងៃទី ១៦ ខែកញ្ញា បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងតំណាងក្រសួងការបរទេសអ៊ុយក្រែនឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងគៀវ (Kiev) និងថ្នាក់ដឹកនាំសាកលវិទ្យាល័យនេះ ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន។

លោកសាស្រ្តាចារ្យ Leonid V. Huberskyi និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Taras Shevchenko បានអះអាងថា ការបង្កើតមជ្ឈមណ្ឌលអាស៊ាននៅសាកលវិទ្យាល័យ Taras Shevchenko គឺសមស្របតាមលក្ខណៈវិនិច្ឆ័យរបស់សាកលវិទ្យាល័យ ដើម្បីបង្កើនទំនាក់ទំនងអន្តរជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការយល់ដឹងអំពីវប្បធម៌និងសង្គមអាស៊ាន។ ជាពិសេសនៅសាកលវិទ្យាល័យ Taras Shevchenko មានវិទ្យាស្ថានអក្សរសាស្ត្រ ដែលមានកម្មវិធីបង្រៀនភាសាជាង ៣០ ផ្សេងៗគ្នានៅលើពិភពលោក ក្នុងនោះមានភាសាវៀតណាមនិងឥណ្ឌូនេស៊ីផងដែរ។ ពិភាក្សាជាមួយតំណាងមកពីប្រទេសអ៊ុយក្រែន ឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកអាស៊ាន ក្នុងនោះមានប្រទេសវៀតណាម ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី បានលើកឡើងគំនិតជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលអាស៊ានមួយដែលមានសមាសភាពពេញលេញ និងពោរពេញទៅដោយអត្តសញ្ញាណរបស់អាស៊ានផងដែរ។

ទិដ្ឋភាពនៃពិធីនេះ

ឯកអគ្គរដ្ឋទូតទាំងអស់ បានអះអាងថា មជ្ឈមណ្ឌលអាស៊ាននឹងបើកទំព័រថ្មីនៅក្នុងទំនាក់ទំនងអាស៊ាន - អ៊ុយក្រែននិយាយរួម និងរវាងអ៊ុយក្រែនជាមួយប្រទេសសមាជិកអាស៊ាននីមួយៗនិយាយដោយឡែក តាមរយៈការបង្កើន កិច្ចសហប្រតិបត្តិការនិងការយោគយល់គ្នាទៅវិញទៅមក។ ទន្ទឹមនមជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងសម្រាប់ការរៀបចំសិក្ខាសាលា ជំនួបពិភាក្សា ការសិក្សាស្រាវជ្រាវ និងបើកឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរអប់រំជាដើមផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម