Trending now

ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - សឹង្ហបុរីលើគ្រប់វិស័យ

21:13 | 13/11/2018

ទទួលតាមការអញ្ជើញរបស់ក្រសួងការ ពារជាតិសិង្ហបុរី នាថ្ងៃទី១២ខែវិច្ឆិកា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាមចូលរួមកិច្ចសន្ទនា គោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីវៀតណាម - សឹង្ហបុរី លើកទី ៩ ដែលបានប្រព្រឹត្តនៅប្រទេសសិង្ហបុរី។ កិច្ចសន្ទនានេះត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh និងលោក Chan Yan Kit លេខាអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរី។

ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីវៀតណាម-សិង្ហបុរី (រូបថតៈ .vietnamplus.vn)

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសកលនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានទាំងបញ្ហាប្រឈមផ្នែកការពារនិង សន្តិសុខសម្រាប់ប្រទេសទាំងពីរ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាការប្រកួតប្រជែងរបស់បណ្តាប្រទេសមហាអំណាច បញ្ហាសមុទ្រខាងកើត និងបណ្តាបញ្ហាប្រឈមក្រៅប្រពៃណី។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា អាស៊ានគួរតែរក្សាសាមគ្គីភាពនិងតួនាទីស្នូលនៅក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ ព្រមទាំងពង្រីកនូវតួនាទីនិងការទទួលខុសត្រូវរបស់បណ្តាប្រទេសជាដៃគូ។

ស្តីពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីររីករាយដោយឃើញថា ទំនាក់ទំនងរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរបានបន្តការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសម្រេចបាននូវលទ្ធផលជាក់ស្តែងជាច្រើនវិស័យ។ ភាគីទាំងពីរបានព្រមព្រៀងគ្នា បង្កើតផែនការសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំ ដើម្បីធ្វើអនុវត្តន៍ជាក់ស្តែងនូវវិស័យនិងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ សំដៅធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តនាពេលខាងមុខ។

មុននោះឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh និងគណៈប្រតិភូបានអញ្ជើញ ជួបសម្តែងការគួសម រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី Ng Eng Hen ផងដេរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ