Trending now

ជនបរទេស "ជួយគាំទ្រ"ទីក្រុង Da Nang

09:20 | 20/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្រុមគ្រូបង្រៀនភាសាអង់គ្លេសបានបរិច្ចាកថវិកា ដើម្បីទិញវត្ថុចាំបាច់និងគ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូនដល់ជនក្រីក្រនៅទីក្រុង Da Nang ។ ពួកគេសង្ឃឹមថាកន្លែងដែលពួកគេបានរស់នៅ ក្នុងរយៈពេលជាច្រើនឆ្នាំនឹងឈ្នះជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ។

ក្រុមគ្រូបង្រៀន​ភាសាអង់គ្លេសនេះរួមមាន ៦ នាក់​ដែល​មាន​សញ្ជាតិ​អង់គ្លេសនិងអាមេរិកបានប្រើប្រាក់​សន្សំផ្ទាល់ខ្លួន​ ដើម្បី​វត្ថុ​ចាំបាច់និងគ្រឿងឧបភោគបរិភោគ ដែល​ប្រគល់ជូនដល់ អ្នកក្រីក្រនៅសង្កាត់ Thach Thang ខណ្ឌ Hai Chau (ទីក្រុង Da Nang) ។ (រូបថត៖zing.com.vn)

រុមនេះត្រូវបានវាស់សីតុណ្ហភាពដោយក្រុមអ្នកលក់ ដើម្បីគ្រប់គ្រងហានិភ័យនៃការចម្លងជំងឺរាតត្បាត នៅទីផ្សារ​ទំនើប​ ប្រសិនបើមាននរណាផ្ទុកជំងឺ Covid-19។ (រូបថត៖zing.com.vn)

លោក Michael Harris (ជនជាតិអង់គ្លេស) ដែលជាមេដឹក​នាំក្រុម​អ្នកស្ម័គ្រចិត្តបានមានប្រសាសន៍ថា“ ខ្ញុំបានបង្កើតក្រុមមិត្តភក្តិ​បរទេសមួយ ក្រុមនេះ​​មាន​គំនិតផ្តួចផ្តើម​នូវ​ទិញ​វត្ថុ​ចាំបាច់​និងគ្រឿងឧបភោគបរិភោគដែល​ជូន​អ្នក​ក្រីក្រ។​ បន្ទាប់ពី​គំនិត​នេះទទួល​បាន​ការគាំ​ប្រជាជនទាំងជនបរទេសនិងអ្នកស្រុក ។ ពួកគេទាំងអស់ចង់បានទីក្រុង Da Nang និយាយដោយឡែកនិង និងវៀតណាមនិយាយជារួម ដើម្បីឈ្នះជំងឺនេះ។ លោក Michael Harris បានមានប្រសាសន៍ថា “ អង្ករ មី គ្រឿង​ទេស…គឺជាគ្រឿងឧបភោគបរិភោគសំខាន់ៗ ដែល យើងទិញ​ដោយផ្ទាល់​ពីផ្សារទំនើបធំ ៗ ដើម្បីឲ្យ ប្រជាជន​មាន​អារម្មណ៍​សុវត្ថិភាព​ក្នុងការប្រើប្រាស់” ។

លោក Chaz McBride (សញ្ជាតិអាមេរិក) គឺជាគ្រូបង្រៀន​ភាសា​អង់គ្លេស នៅទីក្រុង Da Nang ។ គាត់ត្រូវស្គាល់មិត្តភក្តិរបស់ លោក Michael Harris តាមរយៈបណ្តាញសង្គម។ នេះជាលើកទី ២ ហើយ​ដែលគាត់បានបរិច្ចាគថវិកា​និងជាមួយ​អ្នកផ្សេងទៀត​ទៅ​ផ្សារទំនើប ដើម្បីទិញគ្រឿងឧបភោគបរិភោគ ។ លោក Chaz McBride បាននិយាយថា "ខ្ញុំមានអារម្មណ៍ថា ​ប្រជាជនក្រីក្រ​នឹងជួបការលំបាកក្នុងស្ថានភាព​នៃការរីករាលដាលនៃជំងឺ Covid-19 ។​ ខ្ញុំចង់ធ្វើអ្វីមួយសម្រាប់ទីក្រុងនេះ​ដែល​ជាទីកន្លែង​ខ្ញុំបាន​ធ្វើការ​អស់រយៈពេលជាច្រើនឆ្នាំ" ។

នៅថ្ងៃទី ១៨ ខែសីហា ក្រុមនេះបានចំណាយទឹកប្រាក់ប្រហែល ៥ លានដុង ដើម្បីគ្រឿងឧបភោគបរិភោគ ។ លោក​ Michael Harris បាននិយាយថា​ លោកនឹង​អំពាវនាវ​ប្រជាជន​ តាមរយៈ​បណ្តាញសង្គម ដើម្បីមានថវិកាបរិច្ចាគមួយជាច្រើន​ ដើម្បី​ទិញ​គ្រឿងឧបភោគបរិភោគជាច្រើនទៀត។ ពួកគេសង្ឃឹមថា ប្រជាជនក្រីក្រ​កាន់តែច្រើននឹងទទួលបានអំណោយ។

លោក Philip Holt (សញ្ជាតិអង់គ្លេស) បាននិយាយថា​គាត់ពិតជារំភើបណាស់នៅពេលដែលគាត់បានទៅមន្ទីរពេទ្យ C នៅទីក្រុង Da Nang នៅពេល​មើលឃើញ​ប្រជាជន​ជាច្រើន​នាក់​ដែល​បានដឹកទំនិញ ​គ្រឿងឧបភោគបរិភោគ​ សម្រាប់គ្រូពេទ្យ​ មន្ត្រីពេទ្យ និង​ប្រជាជនដែលត្រូវបានគេដាក់នៅ​ទីកន្លែងដាច់ដោយ​ឡែក​ពីគេ។ “ ខ្ញុំដឹងថា​សេចក្តីស្រឡាញ់របស់មនុស្ស​គឺសំខាន់ណាស់នៅក្នុងគ្រាលំបាក។ ដោយទិញ​គ្រឿងឧបភោគ​បរិភោគ ខ្ញុំពិតជារីករាយណាស់នៅពេល​បានជួយ​ប្រជាជនដែល​ជួបស្ថានភាពលំបាក​” ។

យោងតាមលោក Philip Holt គាត់មិនមានការព្រួយបារម្ភខ្លាំងពេក​អំពីស្ថានភាពសុខភាពរបស់គាត់ ពេលនៅ​ទីក្រុង​ Da Nang ក្នុងពេលមានការរីករាលដាលនៃជំងឺនេះ។ គាត់ពិតជាយកចិត្តទុក​ដាក់លើ​ការ​ប្រើប្រាស់​ម៉ាស់​និងឧបករណ៍ការពារផ្សេងៗ នៅពេលទៅកន្លែងសាធារណៈ។ (រូបថត៖zing.com.vn)

លោក Holt មានប្រសាសន៍ថា“ ខ្ញុំដឹងថា​ រដ្ឋាភិបាល​និងប្រជាជន​មានការយល់ដឹងខ្ពស់ក្នុងការប្រឆាំងនឹងការឆ្លងរាលដាល។ ខ្ញុំជឿជាក់ថា កន្លែងនេះ​នឹងគ្រប់គ្រង​ជំងឺ​រាតត្បាត ​នាពេលខាង​មុខនេះ” ។ ក្រុមមិត្តភក្តិបានជូនអំណោយដល់លោក Dinh ដែលជា​ប្រជាជន​ម្នាក់​ រស់នៅខណ្ឌ Hai Chau ។ អំណោយទាំងនោះមិនត្រូវបាន ផ្តល់ដោយផ្ទាល់ទេ លោក Michael Harris និងក្រុមមិត្តភក្តិ របស់លោក នឹងត្រូវបានបញ្ជូនឧបភោគ​បរិភោគ ទៅដល់​សមាជិកក្នុង ក្លឹបយុវជន Thach Thang ដើម្បីទុកនិងប្រគល់ជូនប្រជាជន។

ជីវិតនៅទីក្រុង Da Nang បន្ទាប់ពីការអនុវត្ត​វិធានការរក្សាគម្លាតសង្គម​ ក្នុងរយៈពេល ប្រជាជន​ Da Nang មានពេលវេលាច្រើនជួបជុំជាមួយក្រុមគ្រួសារ។ ប្រជាជនទាំងអស់គ្នាបេ្តជ្ញាចិត្ត​កំណត់ការរីករាលដាលនៃ Covid-19 ។

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ