Trending now

ឆ្លៀតយកអត្ថប្រយោជន៍ពីទីផ្សារអាស៊ាន

08:53 | 09/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - ទំនិញវៀតណាមនាំចេញទៅកាន់ទីផ្សារអាស៊ានត្រូវតែប្រកួតប្រជែង ដោយគុណភាព តម្លៃនិងពហុសណ្ឋាននូវប្រភេទទំនិញ។ អាជីវកម្មដែលចង់ពង្រីកទីផ្សារនៅតែត្រូវធ្វើតាមនិន្នាការនៃការប្រើប្រាស់របស់ប្រជាជននៃប្រទេសនីមួយៗ ដោយផ្សារភ្ជាប់ជាមួយអាជីវកម្មចែកចាយ និងអ្នកលក់រាយក្នុងស្រុកដែលមានកិត្យានុភាពនិងសមត្ថភាព ... ដើម្បីធ្វើអាជីវកម្មប្រកបដោយចីរភាព ។

ទំនិញវៀតណាមនាំចូលទីផ្សារអាស៊ានត្រូវតែប្រកួតប្រជែងដោយគុណភាពតម្លៃនិងពហុសណ្ឋាននូវប្រភេទទំនិញ។ (រូបថត៖ អ៊ីនធើណិត)

លោកស្រី Le Thi Mai Anh ប្រធានផ្នែកទីផ្សារអាស៊ី - អាហ្រ្វិក (ក្រសួង​ឧស្សាហកម្ម​និងពាណិជ្ជកម្ម) បានមានប្រសាសន៍ថា​ បណ្តាប្រទេស​អាស៊ានមានចំនួនប្រជាជនច្រើនកុះករ វណ្ណៈកណ្តាល កំពុង​តែកើន​ឡើង​ ជីវិតកំពុងតែកែលំអ​ ហើយតម្រូវការសម្រាប់ការប្រើប្រាស់​កំពុងកើនឡើងកាន់តែខ្លាំង។ ប្រជាជនអាស៊ាន​មានភាព​ប្រហាក់ប្រហែល​គ្នា​នៅក្នុងរបៀបរស់​នៅ ក៏ដូចជាតម្រូវ​ការ​​សម្រាប់ទំនិញប្រើប្រាស់ចាំបាច់។

ជាពិសេស វៀតណាមបាននាំចេញទៅកាន់ទីផ្សារអាស៊ាន​នូវផលិតផល​កសិកម្ម​ជាច្រើនប្រភេទ (អង្ករ កាហ្វេ ម្រេច បន្លែ គ្រឿងសមុទ្រ ... ) ។ លើសពីនេះ អាស៊ានក៏ជាទីផ្សារមាន​សក្តានុពល​សម្រាប់ប្រទេស​វៀតណាម​ក្នុងការនាំចេញ​មុខទំនិញមួយចំនួន​ដូចជា​ ទូរស័ព្ទ និង​គ្រឿង​បន្លាស់ កុំព្យូទ័រ ​ផលិតផលអេឡិចត្រូនិច​និង​គ្រឿងម៉ាស៊ីន​ ផលិតផលវាយនភណ្ឌ ឈើនិងផលិតផលធ្វើពីឈើ ...

យោងតាមសមាគមបន្លែផ្លែឈើវៀតណាម អាស៊ានគឺជាទីផ្សារ​នាំចេញ​បន្លែផ្លែឈើធំទី ២ របស់វៀតណាម​ដែលក្នុងនោះ​ប្រទេសថៃ​គឺជាប្រទេស​នាំចូល​បន្លែនិងផ្លែឈើវៀតណាមច្រើនជាងគេ។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ ការនាំចេញបន្លែផ្លែឈើ​របស់​វៀតណាមទៅកាន់ទីផ្សារថៃ​​ទទួលជិតដល់ ៦០ លានដុល្លារ កើនឡើង ១៤៤% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

អាស៊ានក៏ជាទីផ្សារនាំចេញអង្ករដ៏សំខាន់របស់វៀតណាមផងដែរនៅក្នុងឆ្នាំ ២០១៩ ការនាំចេញអង្ករទៅកាន់ទីផ្សារអាស៊ានឈានដល់ ១ ពាន់​លាន​ដុល្លារអាមេរិក​ ក្នុងនោះ​ប្រទេសហ្វីលីពីន​ជាប្រទេស​នាំចូល​អង្ករធំជាងគេរបស់វៀតណាម។ តម្រូវការនាំចូលអង្ករក្នុងតំបន់អាស៊ាន​នេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង​នាពេលអនាគតឆាប់ៗនេះ​ដោយសារតែផលប៉ះពាល់នៃការរីករាល​ដាល​ដែលបណ្តាលឱ្យការផ្គត់ផ្គង់ពីប្រទេសដទៃទៀតធ្លាក់ចុះ។

គុណប្រយោជន៍នៃអាជីវកម្មវៀតណាមនៅពេលនាំចេញទំនិញចូលទីផ្សារអាស៊ានគឺជាគុណប្រយោជន៍នៃចម្ងាយភូមិសាស្ត្រ គ្មានការ​រឹតត្បិត​លើការ​ដឹកជញ្ជូន។ នៅក្នុ​ង​តំបន់​អាស៊ាន ​មានប្រទេសកំពុង​អភិវឌ្ឍន៍ជាច្រើន​ដូច្នេះតម្រូវការបច្ចេកទេសមិនខ្ពស់ពេកទេ ហើយពហុសណ្ឋានូវតំលៃ (ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ) ។ នេះជាអំណោយផល​សម្រាប់​សហគ្រាសធុនតូច​និងមធ្យម​របស់វៀតណាមភាគច្រើនក្នុងវិស័យផលិតទំនិញប្រើប្រាស់ កែច្នៃអាហារនិងវាយនភណ្ឌ។ ក្នុងកម្រិតខ្ពស់​ជាង មានទីផ្សារសិង្ហបុរី ថៃ ម៉ាឡេស៊ី ... ទំនិញវៀតណាមក៏មានគូប្រជែងខ្លាំង​ក្លា​ដូចជា កូរ៉េខាងត្បូង ឥណ្ឌា ជប៉ុន ... បង្កើតបរិយាកាសល្អ​សម្រាប់​សហគ្រាស​វៀតណាមប្រកួតប្រជែង។

លោកស្រី Le Thi Mai Anh បានមានប្រសាសន៍ថា​ ទំនិញរបស់វៀតណា​ម​នាំចូលទីផ្សារអាស៊ាន​ត្រូវតែប្រកួតប្រជែង ​ដោយគុណភាព​តម្លៃ​ និង​ពហុសណ្ឋាននូវប្រភេទទំនិញ ។​ ទោះបី​ អាជីវកម្ម​មាន​បំណងប្រាថ្នា​ចង់​ពង្រឹកទីផ្សារក៏ដោយ នៅតែត្រូវធ្វើតាមនិន្នាការនៃការប្រើប្រាស់​របស់​ប្រជាជន​នៃប្រទេសនីមួយៗ​ ដោយផ្សារភ្ជាប់ជាមួយ​អាជីវកម្ម​ចែកចាយ​ក្នុងស្រុក​និងអ្នកលក់រាយក្នុងស្រុក​ដែលមានកិត្យានុភាពនិង​សមត្ថភាព ... ដើម្បីរក្សាវត្តមានរបស់ទំនិញវៀតណាម ​តាមរបៀប​ប្រកបដោយ​ចីរភាព​។ មេរៀនចុងក្រោយគឺទីផ្សារកម្ពុជានៅពេលដែលមានអាជីវកម្មវៀតណាមធំ ៗ ដូចជា Tuong An Vissan, Co.op Mart ធ្លាប់​ចូលទីផ្សារ​នេះ​ប៉ុន្តែមិនអាចធ្វើអាជីវកម្មក្នុងរយៈពេលជាង ៦ ខែ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ