Trending now

ឆ្លងផុតការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យកសិកម្មរបស់វៀតណាមឆ្ពោះទៅរដូវស្រូវអំណោយផល

10:54 | 25/02/2021

ក្នុងឆ្នាំ ២០២០ វិស័យកសិកម្មរបស់វៀតណាម ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនពីជំងឺរាតត្បាតសកលកូវីដ១៩ (Covid-19) ក៏ដូចជារាល់ផលវិបាកនៃការប្រែប្រួលអាកាសធាតុ ប៉ុន្តែនៅតែរក្សាអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ២,៦៥% ហើយនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកំណើនវិជ្ជមានរបស់វៀតណាម។ ដោយមានវិធីប្រែក្លាយរាល់ការលំបាកឧបសគ្គក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ វិស័យកសិកម្មនិងកសិករវៀតណាមរំពឹងថា ឆ្នាំ ២០២១ នឹងជាឆ្នាំនៃរដូវអំណោយផលដ៏ល្អប្រសើរបំផុតសម្រាប់វិស័យកសិកម្ម ។

ទឹកប្រាក់ជាង ៤១ ពាន់លានដុល្លារអាមេរិក គឺជាតួលេខដ៏គួរឱ្យចាប់អារម្មណ៍មួយអំពីទំហំពាណិជ្ជកម្មនាំចេញផលិតផលកសិកម្ម រុក្ខកម្ម និងជលផល របស់វៀតណាមក្នុងឆ្នាំ ២០២០ (រូបថត៖ haiquanonline.com.vn)

ទឹកប្រាក់ជាង ៤១ ពាន់លានដុល្លារអាមេរិក គឺជាតួលេខដ៏គួរឱ្យចាប់អារម្មណ៍មួយអំពីទំហំពាណិជ្ជកម្មនាំចេញផលិតផលកសិកម្ម រុក្ខកម្ម និងជលផល របស់វៀតណាមក្នុងឆ្នាំ ២០២០។ ចំណុចគួរកត់សម្គាល់ថាតម្លៃនាំចេញអង្ករមានការកើនឡើងយ៉ាងខ្លាំងដោយប៉ាន់ស្មានសម្រេចបានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារអាមេរិក។ ជាពិសេសការកើនឡើងជាបន្តបន្ទាប់នៃតម្លៃអង្ករ បានគូសសញ្ញាពីការកើនឡើងជាប្រវត្តិសាស្ត្រក្នុងរយៈពេលប្រហែលមួយទសវត្សនៃមុខទំនិញនេះ។ ផ្លែគូលេនស្រស់ៗត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុនជាលើកដំបូង តាមរយៈច្រកទ្វារព្រំដែនជាផ្លូវការ; រីឯផ្លែសាវម៉ាវមានវត្តមាននៅតៃវ៉ាន់ (ចិន); បង្គានិងត្រីប្រាសម្រាប់នាំចេញទៅកាន់ប្រទេសប្រេស៊ីលជាដើម។ វិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម បានទាក់ទាញអង្គភាពអាជីវកម្មជាច្រើនមកវិនិយោគលើវិស័យកសិកម្មដោយមានរោងចក្រចំនួន ១៨ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបណ្តាក់ ទុនវិនិយោគនៅគ្រប់តំបន់នៅទូទាំងប្រទេស។ ការកសាងជនបទថ្មី បង្កើនទាំងបរិមាណនិងគុណភាព ដោយហេតុនេះ ធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនយ៉ាងជាក់ស្តែង។

«ឈានចូលឆ្នាំថ្មី យើងខ្ញុំសង្ឃឹមថាអាកាសធាតុមានអំណោយផល ដែលជា «រដូវល្អ» សម្រាប់ពាណិជ្ជករមកទិញ ដើម្បីរកប្រាក់ចំណូលបានច្រើនបន្ថែមទៀត»។

« ប្រជាកសិករក្នុងឆ្នាំថ្មីសង្ឃឹមថា ស្ថាប័ននិងអង្គភាពនានាបានផ្តោតការយកចិត្តទុកដាក់ចំពោះបងប្អូនកសិករដែលបានស្ទូងស្រូវហើយ ត្រូវមកយកចិត្តទុកដាក់ចំពោះទឹកនិងសត្វល្អិតចង្រៃ។ ទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែង ហើយកុំបោះបង់វាលស្រែផងដែរ»។

ការផ្ទៃប្តូរដំណាំ សត្វចិញ្ចឹម និងជលផលឲ្យបានសមស្រប និងសម្របខ្លួនទៅនឹង បំរែបំរួលអាកាសធាតុ ក៏ដូចជាតម្រូវការទីផ្សារ ព្រមទាំងបន្តជំរុញការតភ្ជាប់ខ្សែសង្វាក់ ដើម្បីបង្កើនតម្លៃបន្ថែមផលិតផលកសិកម្ម គឺជាដំណោះស្រាយសំខាន់ចំនួនពីរ ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យមានការអភិវឌ្ឍប្រកបដោយស្រុះស្រួលជាមួយនឹងបញ្ហាប្រឈម និងគំរាមកំហែងពីការប្រែប្រួលអាកាសធាតុអាក្រក់ផងដែរ។

ផ្លែគូលេនស្រស់ៗត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុនជាលើកដំបូង តាមរយៈច្រកទ្វារព្រំដែនជាផ្លូវការ

ក្នុងឆ្នាំ ២០២១ វិស័យកសិកម្មរបស់វៀតណាម ខិតខំប្រឹងប្រែងសម្រេចបានតម្លៃពាណិជ្ជកម្មនៃការនាំចេញចំនួន ៤៤ ពាន់លានដុល្លារអាមេរិក។ ដើម្បីជំនះពុះពារលើរាល់បញ្ហាប្រឈម វិស័យកសិកម្មបានដាក់ចេញដំណោះស្រាយចំនួនពីរដើរទន្ទឹមគ្នាដោយធានាមានកំណើនជាបន្តទៀត។ តាមនោះ វិស័យបន្តផ្តោតការយកចិត្តទុកដាក់លើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មឡើងវិញ រួមជាមួយការផ្លាស់ប្តូរអភិបាលកិច្ច ដោយឈរលើមូលដ្ឋាននៃបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យា៤.០ ដែលឆ្ពោះទៅវិស័យកសិកម្មទំនើប និងកសិករមានភាពស្ទាត់ជំនាញ។ ក្រៅពីបង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អង្គភាពអាជីវកម្មវិនិយោគលើវិស័យកសិកម្ម ព្រមទាំងផ្តោតការយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភដល់សហករណ៍កសិកម្មបែបថ្មី ដើម្បីបង្កើតជាអ័ក្សផលិតកម្មជាបន្តបន្ទាប់ ពីអង្គភាពអាជីវកម្ម ដល់កសិករ។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានអះអាងថា៖

«ចំណុចនេះពិតជាសមស្របសម្រាប់ប្រទេសវៀតណាម។ នោះគឺជាការរីកចម្រើនពីវាលស្រែតូចរបស់ប្រជាកសិករជាច្រើន ប៉ុន្តែនៅតែមានផលិតកម្មធំការប្រមូលផ្តុំ និងមានទ្រង់ទ្រាយទំនិញ សមស្របទៅនឹងលក្ខណៈពិសេសនៃវិស័យកសិកម្មនិងតំបន់នីមួយៗ។ សសរស្តម្ភនៃការតភ្ជាប់រូមមាន «អង្គភាពអាជីវកម្ម - សហករណ៍ - ប្រជាកសិករ” គឺជាកូនសោរក្នុងការបង្កើតឡើងវិស័យកសិកម្មដ៏ទំនើបផងដែរ»។

នៅក្នុងបរិយាកាសដ៏ត្រេតអរសប្បាយរីករាយ នៅពេលដែលប្រទេសជាតិ ឈានចូលនិទាឃរដូវថ្មី កសិករបានត្រៀមខ្លួនរួចជាស្រេច ដើម្បីកសាងវិស័យសេដ្ឋកិច្ច កសិកម្មដ៏ទំនើបនិងមាននិរន្តរភាព។ យើងមានបំណងប្រាថ្នាថា ឆ្នាំ ២០២១ នឹងបន្តជៀសផុតពីការរីករាលដាលនៃជំងឺកូដវីដ១៩ដើម្បីទទួលបាននូវ រដូវស្រូវអំណោយផលដ៏ល្អបំផុត ក៏ដូចជាមានជីវភាពរស់នៅរបស់កសិករឲ្យបានសម្បូរធូរធារនិងសុភមង្គលផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់