Trending now

ចូលរួមជាសាមជិកអាស៊ាន៖ គោលដៅចំនួន៣របស់វៀតណាមក្នុងពេលអនាគត

10:15 | 11/11/2018

យុគសម័យ - អស់រយៈពេលពេញ ២៣ឆ្នាំ ចូលរួមជាសមាជិកអាស៊ាន វៀតណាមតែងតែសម្រេចគោលដៅរបស់ខ្លួនជានិច្ច។ នាពេលអនាគត វៀតណាមបាននិងកំពុងបន្តសម្រេចបេសកកម្មរបស់ខ្លួន។

វៀតណាមក៏ជាសមាជិកចូលរួមយ៉ាងសកម្មនៅក្នុងការកសាងទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ដោយគោលដៅធ្វើឱ្យស៊ីជម្រៅនិងប្រតិបត្តិការឈរលើមូលដ្ឋានច្បាប់និងយកប្រជាជនជាគោល

យោងតាមក្រសួងការបរទេសវៀតណាម ក្នុងពេលអនាគត វៀតណាមត្រូវកំណត់គោលដៅធំៗចំនួន៣គឺ៖

គោលដៅទី១៖ អាស៊ាន- ទាំងកិច្ចសហប្រតិបត្តិការពហុភាគីនិងទំនាក់ទំនងទ្វេភាគី មានអត្ថន័យជាយុទ្ធសាស្រ្ត ដោយសារទាំងនោះជាប់ទាក់ទងដោយផ្ទាល់ទៅនឹងបរិស្ថានសុវត្ថិភាព និង អភិវឌ្ឍន៍ប្រទេស​ គឺជាកត្តាសំខាន់ដែលវៀតណាមពង្រីកវិសាលភាពទំនាក់ទំនងការបរទេសនិងសមាហរណកម្មអន្តរជាតិ។​ (អាស៊ានគឺជាសសរស្តម្ភនិងជាអាទិភាពយុទ្ធសាស្រ្តក្នុងគោលនយោបាយការបរទេស វៀតណាម)។ អាស្រ័យហេតុនេះ វៀតណាមនឹងបន្តអនុវត្តវិធានការដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពឲ្យកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ជាក់ស្តែងជាមួយបណ្តាប្រទេសអាស៊ានទាំងពហុភាគី និងទ្វេភាគីផងដែរ។

គោលដៅទី២៖ គោលដៅគ្រប់ដណ្តបនៃការចូលរួមរបស់វៀតណាមនៅក្នុងអាស៊ាន គឺរួមចំណែកក្នុងការបង្កើតបរិយាកាសសន្តិភាពក្នុងតំបន់ ស្ថិរភាព និង កិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតដើម្បីគាំទ្របុព្វហេតុ កសាង និង ការពារប្រទេសសម្របសម្រួលការអនុ វត្តគោលនយោបាយសមាហរណកម្មអន្តរជាតិនិងជម្រុញទំនាក់ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសគឺជាមួយបណ្តាប្រទេសមហាអំណាចតែម្តង។ ហេតុដូច្នេះហើយ វៀតណាមនឹងបន្តចូលរួមជាមួយអាស៊ានជាមួយនឹងបាវចនា “ម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវ” ប៉ុន្តែក៏ត្រូវពង្រីកនូវតួនាទីឲ្យបានធំជាងមុន ដើរតួនាទីយ៉ាងសំខាន់ នាំមុខក្នុងបញ្ហាដែលមានផលប្រយោជន៍ផ្ទាល់ ដាក់ចេញស្នើគំនិតផ្តួចផ្តើម និងគម្រោងដែលអាចធ្វើទៅបានជាច្រើន ប្រកាន់យកគោលការណ៍ជាមូលដ្ឋាន ប៉ុន្តែត្រូវការភាពបត់បែនក្នុងវិធានការនិងរបៀបអនុវត្តន៍ដើម្បីធានាឱ្យមានមតិឯកភាពរួមក្នុងអាស៊ាន។

គោលដៅទី៣៖ វៀតណាមត្រូវមានការត្រៀមរៀបចំឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសគឺលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ក៏ដូចជា សារៈសំខាន់ចំពោះការដែលវៀតណាមចូលរួមក្នុងភាពជាដៃគូអាស៊ាន ផងដែរ ដើម្បីមានការយកចិត្តទុកដាក់ និងការវិនិយោគធនធានដ៏សមប្រកប ជាពិសេសម្ចាស់ការក្នុងការផ្តល់នូវគំនិតផ្តួចផ្តើមផ្សេងៗ គម្រោងមានតម្លៃនិងអាចធ្វើទៅរួចបាន ពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួងនានា ពិនិត្យឡើងវិញជាប្រចាំ និងកែតម្រូវបទបញ្ជាក្នុងស្រុកដើម្បីជាប្រយោជន៍ក្នុងការអនុវត្តន៍កិច្ចសន្យារបស់អាស៊ាន។

សូមគូសបញ្ជាក់ថា ប្រទេសវៀតណាមចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី២៨ (AMM-28) នៅប្រទេសព្រុយណេ។ ទោះជាយ៉ាងនេះក្តី ដំណើរនៃការចូលជាសមាជិកអាស៊ានរបស់វៀតណាមបានប្រព្រឹត្តទៅមុននោះទៅទៀត។ វៀតណាមជានិច្ចកាល តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅ ការអភិវឌ្ឍក៏ដូចជាការបង្កើតគោលនយោបាយសំខាន់ៗរបស់អាស៊ាន ជាអាទិ៍ ចក្ខុវិស័យឆ្នាំ ២០២០ និងគម្រោងអនុវត្តន៍ចក្ខុវិស័យ ទស្សនៈវិស័យអាស៊ាន ដំណើរការសហគមន៍អាស៊ាន២០១៥ និងកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនទៀត ក្នុងនោះមានការតភ្ជាប់ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍។ វៀតណាមក៏បានចូលរួមយ៉ាងសកម្មនៅក្នុងការកសាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ក្នុងគោលបំណងធ្វើឱ្យការតភ្ជាប់អាស៊ានកាន់តែស៊ីជម្រៅនិងកាន់តែមានតួនាទីសំខាន់នៅក្នុងតំបន់។ វៀតណាមក៏បានបំពេញល្អនូវទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសជាសមាជិកមួយតាមរយៈការធ្វើជាប្រធានអាស៊ាន ហើយបានទទួលរៀបចំកិច្ចប្រជុំសំខាន់ៗជាច្រើនផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ