Trending now

ច្បាប់ស្តីពីកងឆ្មាំឆ្នេរសមុទ្រវៀតណាមរួមចំណែកដល់ការគ្រប់គ្រងនិងការពារកោះសមុទ្ររបស់មាតុភូម

23:30 | 18/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ច្បាប់ស្តីពីកងឆ្មាំឆ្នេរសមុទ្រវៀតណាម បានបង្កើតក្របខ័ណ្ឌច្បាប់សំខាន់មួយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការគ្រប់គ្រងរបស់រដ្ឋ ដោយច្បាប់ក្នុងវិស័យការពារជាតិសន្តិសុខ និងគ្រប់គ្រប់ដែនកោះសមុទ្រឲ្យបានល្អថែមទៀត។

អង្គប្រជុំក្នុងកិច្ចប្រជុំនេះ

នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពីវគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីច្បាប់ការពារឆ្នេរសមុទ្រវៀតណាមដែលមានចំណុចផ្សាយផ្ទាល់ចំនួន ៧៥ ក្នុងជួរកងទ័ពទាំងមូល។ ច្បាប់ដែលត្រូវបានរដ្ឋសភា បានអនុម័តនៅឆ្នាំ ២០១៨ មានសពុលភាពចាប់ពីខែកក្កដាឆ្នាំ ២០១៩ ។ ច្បាប់បានកំណត់ថា កងឆ្មាំឆ្នេរសមុទ្រវៀតណាមជាកងកម្លាំងមុខងាររបស់រដ្ឋដែលដើរតួនាទីជាស្នូលនៃការអនុវត្តច្បាប់នៅតាមសមុទ្រ តាមរយៈវិធានការច្បាប់ស៊ីវិលនិងសន្តិភាព។ លោកឧត្តមសេនីយ៍ត្រឹន Tran Van Nam មេបញ្ជាការរងនៃមេបញ្ជាការដ្ឋានកងឆ្មាំឆ្នេរសមុទ្រវៀតណាមបានឲ្យដឹងថា ច្បាប់ស្តីពីកងឆ្មាំឆ្នេរសមុទ្រវៀតណាមបានធ្វើឲ្យជាក់ស្តែងនូវទស្សនៈនិងគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាម ក្នុងការការពារអធិបតេយ្យភាព សិទ្ធិលើអធិបតេយ្យភាព និងយុត្តាធិការដោយប្រើតាមច្បាប់និងសន្តិភាព។ ការកសាងដែនសមុទ្ររបស់វៀតណាមនិងអាស៊ីអាគ្នេយ៍ក៏ដូចជាតំបន់សមុទ្រអន្តរជាតិក៏ជាភារកិច្ចសំខាន់ដើម្បីរក្សាឲ្យបាននូវស្ថិរភាព សន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ផងដែរ។ មុនពេលអនុម័តលើច្បាប់ស្តីពីកងឆ្មាំឆ្នេរ សមុទ្រ វៀតណាមបានដាក់ចេញនូវគោលការណ៍ដ៏សំខាន់ៗជាច្រើនស្តីពីការតម្រង់ទិសដៅយុទ្ធសាស្ត្រសម្រាប់ដែនសមុទ្រផងដែរ។ ដោយកំណត់ថាគោលដៅគ្រប់គ្រងនិងការពារសមុទ្រនិងកោះរបស់វៀតណាម ព្រមទាំងរក្សាយ៉ាងរឹងមាំនូវឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដី ក៏ដូចជាត្រូវការពារផលប្រយោជន៍ជាតិនៅសមុទ្រផងដែរ។ ទន្ទឹមនឹងនេះវៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការថែរក្សាស្ថេរភាពនយោបាយក្នុងស្រុក ការថែរក្សាបរិដ្ឋាន សន្តិភាពនិងស្ថេរភាពជាយូរអង្វែង គឺជាអត្ថប្រយោជន៍ចម្បងដ៏ខ្ពង់ខ្ពស់សម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់