Trending now

គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពីការទូតឌីជីថល

18:19 | 11/09/2019 (ហេង វុធ្ធី)

យុគមស័យ - កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការទូតឌីជីថល (RCDD) គឺជាវេទិកាមួយដើម្បីពិភាក្សាអំពីឱកាសនិងបញ្ហាប្រឈមក្នុងវិស័យការទូតសម័យឌីជីថលនិង បច្ចេកវិទ្យាព័ត៌មាន។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang (រូបថត៖ vietnamplus.vn)

នាថ្ងៃទី ១០ ខែកញ្ញា ក្រសួងការបរទេសឥណ្ឌូនេស៊ីបានបើកកិច្ចប្រជុំថ្នាក់តំបន់ស្តីពីការទូតឌីជីថល (RCDD)។ នេះគឺជាកិច្ចប្រជុំថ្នាក់តំបន់ដំបូងដែលទាក់ទងនឹងវិស័យនេះ។ គណៈប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

ថ្លែងមតិនៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Pham Vinh Quang បានសង្កត់ធ្ងន់ថាវៀតណាមទទួលបានលទ្ធផលដំបូងក្នុងការអនុវត្តនិងកសាងរដ្ឋាភិបាលអេឡិចត្រូនិកព្រមទាំងជំរុញប្រព័ន្ធទិន្នន័យជាតិបើកទូលាយដល់មនុស្សគ្រប់រូប។ ក្រសួងការបរទេសវៀតណាម (MOFA) កំពុងបង្កើតយុទ្ធសាស្ត្រទំនើបកម្មដោយផ្តោតលើវិស័យចំនួន ៤ គឺ អ្នកការទូត របៀនចាត់តាំង របៀនធ្វើការនិង ការសម្របសម្រួលរវាង MOFA និងទីភ្នាក់ងារដទៃទៀត។ ក្នុងវិស័យការទូតសាធារណៈ វៀតណាមក៏បានបង្កើតបណ្តាញសង្គមផ្តាច់មុខសម្រាប់រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានាដើម្បីជំរុញការទាក់ទងទ្វេភាគីជាមួយពលរដ្ឋផងដែរ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ថ្លែងមតិបើកកិច្ចប្រជុំ (រូបថត៖ vietnamplus.vn)

កិច្ចប្រជុំនេះបានឯកភាពគ្នាក្នុងការផ្សព្វផ្សាយសារ Jakarta ស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្នែកការទូតឌីជីថល ដែលក្នុងនោះទទួលស្គាល់ពីសារៈសំខាន់នៃការទូតឌីជីថល ការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើតសារ និងកិច្ចសហប្រតិបត្តិការក្នុងការទូតឌីជីថលរវាងភាគីពាក់ព័ន្ធនានា ព្រមទាំងអំពាវនាវឱ្យភាគីនានាកសាងសហគមន៍ដោយគ្មានព័ត៌មានមិនត្រឹមត្រូវនោះឡើយ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ