Trending now

គណៈកម្មាធិការសន្តិភាពវៀតណាមអាណត្តិ ២០២០-២០២៥៖ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកិច្ចការបរទេសប្រជាជនពហុភាគី

21:03 | 22/09/2020 (សរុបនិងបកប្រែដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការសន្តិភាពវៀតណាមបានរៀបចំមហាសន្និបាតទូទាំងប្រទេសអាណត្តិ ២០២០ - ២០២៥។

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកជំទាវ Nguyen Phuong Nga

យោងតាមរបាយការណ៍បូកសរុបនៅក្នុងមហាសន្និបាត បានឲ្យដឹងថា រាល់សកម្មភាពកិច្ចការបរទេសរបស់គណកម្មាធិការសន្តិភាពវៀតណាមក្នុងអាណត្តិកន្លងទៅបាន រួមចំណែកទៅក្នុងកិច្ចការបរទេសរវាងប្រជាជន ជាមួយប្រជាជនរបស់វៀតណាមនិយាយដោយឡែក សម្រាប់ការជំរុញ ការពាររូបភាព និងផលប្រយោជន៍ជាតិរបស់ប្រទេសវៀតណាមនិយាយរួម ក៏ដូចជាសម្រាប់ចលនាប្រជាជនតំបន់ និងអន្តរជាតិ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការសន្តិភាពវៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកិច្ចការបរទេសប្រជាជនពហុភាគីដូចជា៖ វេទិកាប្រជាជនអាស៊ាន វេទិកាប្រជាជនអាស៊ី - អឺរ៉ុប; ធ្វើជាសហប្រធានសិក្ខាសាលាជាច្រើនស្តីពីសន្តិភាព និងសន្តិសុខ ឧទ្ទេសនាមអំពីវៀតណាមដល់មិត្តភក្តិក្នុងតំបន់ និងអន្តរជាតិ ជំរុញដោះស្រាយបញ្ហានានា ដែល សមស្របតាមផលប្រយោជន៍របស់វៀតណាម (ដូចជាបញ្ហាសមុទ្រខាងកើត ជាតិគីមីពុលពណ៌លឿងទុំសន្តិសុខប្រភពទឹកនៃទន្លេមេគង្គជាដើម) ក៏ដូច ប្រយុទ្ធប្រឆាំងនឹងអនុភាពប្រឆាំងវៀតណាមលើវិស័យប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

ថ្លែងមតិនៅមហាសន្និបាតប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកជំទាវ Nguyen Phuong Nga បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គណៈកម្មាធិការសន្តិភាពវៀតណាមនាពេលកន្លងមកនេះ។

ចែករំលែកគំនិតមួយចំនួនស្តីពីទិសដៅការងាររបស់គណៈកម្មាធិការសន្តិភាពវៀតណាមលោកជំទាវ Nguyen Phuong Nga បានមានប្រសាសន៍ថាក្នុងរយៈពេលខាងមុខនេះ គណៈកម្មាធិការសន្តិភាពវៀតណាមចាំបាច់ត្រូវពង្រឹងសកម្មភាពរបស់ខ្លួនបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាពដូចជា ការអប់រំ វប្បធម៌ សន្តិភាព... ជាពិសេសផ្តោតទៅលើវិស័យសន្តិសុខមនុស្សមាន ដោយមានសកម្មភាពជាច្រើនទៀតដើម្បីលើកកម្ពស់និងកសាងសង្គមអហិង្សាដើម្បីការពារស្ត្រីនិងក្មេងស្រីនិងប្រឆាំងនឹងការជួញដូរមនុស្ស។

ឯកឧត្តម Uong Chu Luu ត្រូវបានជឿជាក់នឹងបន្តកាន់តំណែងជាប្រធានគណៈកម្មាធិការសន្តិភាពវៀតណាមសម្រាប់អាណត្តិ​ ២០២០ - ២០២៥។

លើសពីនេះទៀតគណៈកម្មាធិការគួរតែបន្តពង្រឹងនិងរក្សាទំនាក់ទំនងជាមួយដៃគូប្រពៃណី ទន្ទឹមនឹងនេះបង្កើតនិងសហការជាមួយដៃគូថ្មីព ង្រីកបណ្តាញមិត្តភក្តិនិងចូលរួមយ៉ាងសកម្មនៅវេទិកាប្រជាជនពហុភាគីអន្តរជាតិដើម្បីលើកកម្ពស់និងការពារផលប្រយោជន៍របស់វៀតណាម ដោយរួមចំណែកដល់គោលដៅរួមរបស់ប្រជាជនពិភពលោកសន្តិភាពសង្គម។

ក្រៅពីនេះទៅទៀត គណៈកម្មាធិការក៏ត្រូវពង្រឹងកិច្ចការព័ត៌មានបរទេស និងប្រើប្រាស់ព័ត៌មានទំនើបយ៉ាងសកម្មដើម្បីណែនាំនិងផ្សព្វផ្សាយវៀតណាមដល់ពិភពលោក និងប្រយុទ្ធប្រឆាំងនឹងមតិសាធារណៈមិនពិតអំពីវៀតណាម។

មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈប្រធានសម្រាប់អាណត្តិ ២០២០-២០២៥ ដែលមានសមាជិក ៥០ រូប។ ឯកឧត្តម Uong Chu Luu ត្រូវបានជឿជាក់នឹងបន្តកាន់តំណែងជាប្រធានគណៈកម្មាធិការសន្តិភាពវៀតណាមសម្រាប់អាណត្តិ​ ២០២០ - ២០២៥៕


(សរុបនិងបកប្រែដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(សរុបនិងបកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស