Trending now

ខេត្ត Dak Lak បង្កើនសកម្មភាពជួយឧបត្ថម្ភដល់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម

15:52 | 23/09/2020 (ហេង វុធ្ធី)

លោកអ្នកនាងជាទីមេត្រី! នៅខេត្ត Dak Lak បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការជំរុញរាល់សកម្មភាពជួយឧបត្ថម្ភនិងធ្វើឲ្យប្រសើរឡើង ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មក្នុងខេត្ត ត្រូវបានបង្កើនដល់កម្រិតទី ២ ពោលគឺប្រព័ន្ធអេកូឡូស៊ីមូលដ្ឋាន។ ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មបានបង្កើតបរិយាកាសអំណោយផលសម្រាប់កកើតឡើងអង្គភាពចាប់ផ្តើមអាជីវកម្មប្រកប ដោយភាពច្នៃប្រឌិតនៅតាមតំបន់នីមួយៗ។ នេះក៏ជាពេលវេលាដែលខេត្ត Dak Lak បង្កើតកម្មវិធីអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ដើម្បីជួយប្រព័ន្ធអេកូឡូស៊ីពិតជានាំមកនូវប្រសិទ្ធិភាព ទាក់ទាញបុគ្គលនិងសហគ្រាសចាប់ផ្តើមអាជីវកម្មកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកស្រី Pham Thi Thu Hang បានប្តេជ្ញាចិត្តចាប់ផ្តើមអាជីវកម្មជាមួយផលិតផលគ្រឿងសំអាងធ្វើពីប្រេងផ្លែបឺរនិងប្រេងផ្លែ Gac

ក្រោយរយៈពេល ៤ ឆ្នាំនៃការចាប់ផ្តើមអាជីវកម្មមក លោកស្រី Pham Thi Thu Hang នៅឃុំ Ea Kly ស្រុក Krong Pak ខេត្ត Dak Lak បានបើកបង្ហាញមុខផលិតផលជា គ្រឿងសំអាងធម្មជាតិ Po Lang ដោយ ផ្តោតឆ្ពោះទៅរកផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន។ លោកស្រី Hang បានចែករំលែកថា លោកស្រីជាគ្រូបង្រៀនហើយមិនមានបទពិសោធន៍ធ្វើអាជីវកម្មទេ ប៉ុន្តែដោយសារតែខ្លួនចង់ស្វែងរកទិសដៅល្អប្រសើរសម្រាប់ផលិតផលកសិកម្មនិងឱសថរុក្ខជាតិ ហេតុដូច្នេះ លោកស្រីបានស្វែងយល់ដោយខ្លួនឯងនិងផលិតចេញនូវផលិតផលពីផ្លែបឺរនិងផ្លែ Gac។ បន្ទាប់ពីបរាជ័យជាច្រើនលើកមក លោកស្រី Hang បានបង្កើតគំនិតក្នុងការប្រើប្រាស់ម្សៅប៊ឺរប្រេងប័រនិងប្រេង Gac ដើម្បីផលិតទៅជាគ្រឿងសំអាង។ តាមរយៈការណែនាំនិង ចូលរួមក្នុងកម្មវិធីលើកកម្ពស់ពាណិជ្ជកម្ម លោកស្រី Hang បានសម្រេចជាស្ថាពរផលិតផលគ្រឿងសំអាងពីផ្លែបឺរនិងផ្លែ Gac ឲ្យកាន់តែល្អជាងមុន។ លោកស្រី Hang បានឲ្យដឹងថែមទៀតថា៖ “តាមរយៈកម្មវិធីនានាដែលនាងខ្ញុំបានចូលរួម គឺធ្វើឲ្យផ្នត់គំនិតរបស់ខ្ញុំមានការផ្លាស់ប្តូរច្រើន។ ឧទាហរណ៍ ដំបូងឡើយ នាងខ្ញុំត្រឹមតែឆ្ពោះទៅផលិតផលតែមួយមុខប៉ុណ្ណោះ ប៉ុន្តែ ពេលបានចូលរួមក្នុងកម្មវិធីពន្លឿនពាណិជ្ជកម្ម នាងខ្ញុំទទួលបានយោបល់ពីអ្នកជំនាញ ហើយយោបល់របស់ពួកគេគឺមានគុណភាពខ្ពស់ ជួយខ្ញុំអាចបង្កើតឡើងផលិតផលសម្បូរបែបបន្ថែមទៀតដែលនាំមកនូវចំណូលសមរម្យ។ តាមរយៈកម្មវិធីទាំងនោះ ជួយឲ្យខ្ញុំស្រូបយកចំណេះដឹងជាបន្តបន្ទាប់ ដើម្បីអនុវត្តនៅក្នុងអាជីវកម្មរបស់ខ្លួន”។

ចំណែកឯលោកស្រី Hoang Thi My Tuyen នៅឃុំ Hoa Thuan ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បន្ទាប់ពីមានការលំបាកអំពីដើមទុនមក លោកស្រីទទួលបានការជួយឧបត្ថម្ភពីកម្មវិធីចាប់ផ្តើមអាជីវកម្មដោយខេត្តរៀបចំឡើង។ ចាប់តាំងពីពេលនោះមក លោកស្រី Tuyen បានតម្រង់ទិសដៅរបស់ខ្លួនបន្តិចម្តងៗ ហើយចាប់ផ្តើមអាជីវកម្មជាមួយម៉ាកយីហោ VietArt ដោយប្រើប្រាស់ឈើកែច្នៃដើម្បីបង្កើតផលិតផលតុបតែងស្រស់ស្អាតហើយមានលក្ខណៈប្រើប្រាស់ខ្ពស់និងការការពារបរិស្ថាន។ បច្ចុប្បន្ន ផលិតផលរបស់ VietArt មានតម្លៃចាប់ពី ០.៥ ទៅ ៣ ដុល្លារ និងត្រូវបានទីផ្សារក្នុងប្រទេសនិងក្រៅប្រទេសនិយមចូលចិត្ត។ VietArt កំពុងបង្កើតការងារមានស្ថេរភាពសម្រាប់ជនពិការចំនួន ៥ នាក់ ដែលមានប្រាក់ខែជាមធ្យមពី ៤ ទៅ ៧ លានដុងក្នុងមួយខែ។ លោកស្រី Hoang Thi My Tuyen បានឲ្យដឹងថា ការណែនាំពីសមាជិកគណៈកម្មាធិការប្រឹក្សាអាជីវកម្មចាប់ផ្តើមអាជីវកម្មរបស់ខេត្ត បានជួយលោកស្រីឱ្យមានទិសដៅច្បាស់លាស់ជាងមុន នៅក្នុងដំណើរការចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។ លោកស្រី My Tuyen បានឲ្យដឹងថែមទៀតថា៖ “ក្នុងរយៈពេលចាប់ផ្តើមអាជីវកម្ម គឺដូចជាអាជីវករថ្មីៗជាច្រើនទៀត ខ្លួនខ្ញុំផ្ទាល់ជួបបញ្ហាអំពីដើមទុន។ ពីព្រោះ យើងត្រូវធ្វើការស្រាវជ្រាវអំពីផលិតផលនិងអភិវឌ្ឍផលិតផល។ នៅពេលផលិតឈើគឺចាំបាច់ត្រូវទិញម៉ាស៊ីនបន្ថែម។ យើងទទួលបានការគាំទ្រច្រើនពីសមាគមថ្នាលបណ្តុះពន្លកអាជីវកម្មនិងបណ្តាកម្មវិធីលើកកម្ពស់និងជួយឧបត្ថម្ភរបស់ខេត្តបានជួយយើងច្រើនក្នុងដំណើរការចាប់ផ្តើមអាជីវកម្ម”។

លោកស្រី Hoang Thi My Tuyen បានបញ្ជាក់បន្តិចម្តងៗ នូវយីហោ VietArt នៅលើទីផ្សារតាមរយៈកម្មវិធីណែនាំផលិតផល

ដើម្បីជួយឧបត្ថម្ភដល់ដំណើរការចាប់ផ្តើមអាជីវកម្មនៅក្នុងខេត្ត ចាប់តាំងពីឆ្នាំ ២០១៨ មក ខេត្ត Dak Lak បានកសាងប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមក ខេត្តបានដាក់ចេញនូវទីតាំងរួមសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្ម ដោយបានរៀបចំការប្រកួតប្រជែងចាប់ផ្តើមអាជីវកម្មលើកដំបូងនៅឆ្នាំ ២០១៨ ដែលជាទិវាបុណ្យចាប់ផ្តើមអាជីវកម្មដំបូងនៅឆ្នាំ ២០១៩ រួមទាំងបង្កើតមូលនិធិវិនិយោគសម្រាប់ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។ ទន្ទឹមជាមួយគ្នានោះ ខេត្តក៏បានរៀបចំសកម្មភាពដើម្បីទំនាក់ទំនងនិងជម្រុញការចាប់ផ្ដើមអាជីវកម្ម។ រៀបចំកម្មវិធីជាច្រើនដើម្បីភ្ជាប់ការលើកកម្ពស់ពាណិជ្ជកម្មនិងផ្សព្វផ្សាយផលិតផលរបស់សហគ្រាសនៅដំណាក់កាលដំបូងនៃការចាប់ផ្តើមអាជីវកម្ម ដល់អតិថិជនក្នុងនិងក្រៅប្រទេសផង។

ជាអង្គភាពមួយដែលសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dak Lak ចាប់តាំងពីពេលចាប់ផ្តើមកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មមក លោក Pham Duy Hieu អនុប្រធានមូលនិធិសហគ្រាសចាប់ផ្តើមអាជីវកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (SVF) បានឲ្យដឹងថា៖ “នេះជាពេលវេលាដើម្បីណែនាំការអភិវឌ្ឍយ៉ាងស៊ីជម្រៅភ្លាមៗ នូវកម្មវិធីលើកកម្ពស់សមត្ថភាពរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាល។ នៅពេលដែលសមត្ថភាពនៃធាតុអេកូឡូស៊ីបែបនេះត្រូវបានបង្កើន នឹងជួយឱ្យប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម មានផ្លែផ្កា និងឈានដល់ដំណាក់កាលល្អជាង។ ខេត្ត Dak Lak មានលក្ខណៈអំណោយផល នោះគឺខេត្តទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ហើយថ្នាក់ដឹកនាំខេត្តជាកម្លាំងចលករជំរុញសកម្មភាពច្នៃប្រឌិតពាសពេញគ្រប់ទីកន្លែង”។

យ៉ាងណាមិញ ខេត្ត Dak Lak កំពុងអនុវត្តសកម្មភាពគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មយ៉ាងសកម្ម ដូចជាការរៀបចំការប្រកួតប្រជែងការចាប់ផ្តើមអាជីវកម្មខេត្ត Dak Lak លើកទី ២ នៅឆ្នាំ ២០២០; រៀបចំវគ្គសិក្សាតាមអ៊ិនធឺណែត ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកដែលធ្វើការក្នុងជំនាញភាពជាសហគ្រិន និងជំនាញរដ្ឋបាលអាជីវកម្មសម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម។ នេះគឺជាការខិតខំប្រឹងប្រែងរបស់ខេត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មជាមួយនឹងគោលដៅដល់ ឆ្នាំ ២០២៥ ខេត្តនឹងមានអាជីវកម្មប្រមាណ ២ ម៉ឺនសហគ្រាស ដែលក្នុងនោះមានអាជីវកម្មច្នៃប្រឌិតប្រមាណ ២០០០ ផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់