Trending now

ខេត្ត Binh Phuoc បន្តពង្រីក​តួនាទី​ជាមជ្ឈមណ្ឌល​ថាមពល​ដ៏ធំធេង​របស់វៀតណាម

15:49 | 15/01/2021

នាព្រឹកថ្ងៃទី ១៤ ខែមករានៅទីស្នាក់ការរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលៗនៃខេត្ត Binh Phuoc ដើម្បីពិភាក្សាលើស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងឆ្នាំកន្លងទៅ ក៏ដូចជាអនុវត្តន៍ផែនការឆ្នាំនេះរបស់ខេត្តផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលៗនៃខេត្ត Binh Phuoc

ធ្វើការសន្និដ្ឋានក្រោយជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏សំខាន់ៗដែលខេត្ត Binh Phuoc សម្រេចបាន ដោយមានរបៀបធ្វើថ្មីជាច្រើន ក្នុងការអនុវត្តន៍បណ្ដាសេចក្ដីសម្រេចចិត្តរបស់បក្ស។ ជាពិសេស បានចូលរួមចំណែកជាមួយប្រទេសជាតិទាំងមូលក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ ដ៏លំបាកកន្លងទៅ។ លោកនាយករដ្ឋមន្រ្តីបានលើកសំណើរថា នាពេលខាងមុខ ខេត្តចាំបាច់ត្រូវផ្ដោតសំខាន់លើការកសាងខឿនកសិកម្មសរីរាង្គ ធានាដំណើរការផលិកម្ម និងបង្កើតតម្លៃបន្ថែមខ្ពស់ បន្តពង្រីកតួនាទីជាមជ្ឈមណ្ឌលថាមពលដ៏ធំធេងរបស់ប្រទេសជាតិ បង្កើតជំហានលោតផ្លោះក្នុងការតភ្ជាប់តំបន់ ដើម្បីរក្សាតួនាទីដ៏សំខាន់ថែមទៀតក្នុងច្រករបៀងសេដ្ឋកិច្ចថ្មី។ ទន្ទឹមនឹងនេះ ខេត្តចាំបាច់ត្រូវខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ដោះស្រាយបញ្ហាពលករ ដែលមានគុណភាពខ្ពស់ ដើម្បីប្រជាជននៅក្នុងខេត្តទទួលបានអត្តប្រយោជន៍ពីសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ