Trending now

ខេត្ត An Giang រឹតបន្តឹងការគ្រប់គ្រងព្រំដែន

12:44 | 19/02/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ - នាថ្ងៃទី ១៨ កុម្ភៈ ក្រុមបេសកម្មដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang លោក Nguyen Thanh Binh អញ្ជើញចុះត្រួតពិនិត្យលើការទប់ស្កាត់ការរីករាលដាលវាលនៃជំងឺ COVID-19 នៅតំបន់ព្រំដែននៃស្រុក An Phuc ខេត្ត An Giang ។

ចុះត្រួត​ពិនិត្យ​លើការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​វាលនៃជំងឺ COVID-19 នៅសាលាបឋមសិក្សា A Khanh Binh ស្រុក An Phu។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅឯកន្លែង​នានា លោក​ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ An Giang បានក្រើនរំ​លឹក​​ដល់អង្គភាពទាំងអស់​​ឲ្យ​បង្កើន​ការឃោសនា​ដល់ប្រជាជន​អំពីស្ថានភាព​ជំងឺរាត​ត្បាត COVID-19 និងចាត់វិធានការទប់ស្កាត់​នៃការរាតត្បាតនៃជំងឺនេះ។

លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang ឲ្យ​ដឹងថា ខេត្ត An Giang និយាយដោយឡែក និង​​ប្រទេសវៀតណាមនិយាយ​រួម កំពុង​គ្រប់គ្រងកា​ររីករា​លដាលនៃ​មេរោគCOVID-19 ប្រកបដោយល្អ ។ រហូតមកដល់ពេលនេះ ពុំមានយើញ​ករណីណាមួយ​ដែលឆ្លងជំងឺ ​COVID-19 នៅ​ក្នុងខេត្ត An Giang ឡើយ។ ប្រជាជននិងភ្ញៀវទេសចបរទេសមកខេត្ត An Giang ត្រូវបានត្រួតពិនិត្យនិងតាមដានសុខភាពតាមកការកំណត់។

វាស់សីតុណ្ហភាពរាងកាយអ្នកធ្វើដំណើរឆ្លងព្រំដែន នៅ​​ច្រកទ្វារព្រំដែន​ Khanh Binh។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang Nguyen Thanh Binh ក៏បានស្នើរឲ្យ​បណ្តាមូ​លដ្ឋាន​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ ដើម្បីលើកកម្ពស់ការយល់ដឹង​អំពីការទប់ស្កាត់​ការរីក​រាលដា​ល​នៃ​ជំងឺ ​COVID-19 ដើម្បីឱ្យ​ប្រជាជននិងសង្គមទាំងមូល​រួមគ្នា​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​ COVID-19 ប្រកបដោយប្រសិទ្ធភាព​៕

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍