Trending now

ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២១ សេវាកម្ម​សាធារណៈ​ភាគច្រើន​នឹងត្រូវបាន​ផ្តល់ជូនតាម​អ៊ីនធឺណែត

13:00 | 25/09/2020

ខុទ្ធកាល័យរដ្ឋាភិបាល ទើបប្រកាសសេចក្ដីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ស្ដីពី រដ្ឋាភិបាល អេឡិចត្រូនិកជាមួយគណៈកម្មាធិការដឹកនាំការកសាងរដ្ឋាភិបាលអេឡិចត្រូនិក អាជ្ញាធរ អេឡិចត្រូនិកថ្នាក់ក្រសួង ស្ថាប័ន និងមូលដ្ឋាន កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

ជាក់ស្ដែង លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាផ្តល់សេវាសាធារណៈតាមអ៊ីនធឺណែតនៅកម្រិតទី ៤ ពោលគឺសម្រេចបានគោលដៅយ៉ាងតិច ៣០% ក្នុងឆ្នាំ២០២០ ហើយខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២១ សេវាកម្មសាធារណៈភាគច្រើននឹងត្រូវបានផ្ដល់ជូនតាមអ៊ីនធឺណែតនៅកម្រិតទី ៤។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើការរៀបចំរចនាសម្ព័ន្ធដំណើរការឡើងវិញ កាត់បន្ថយ និងធ្វើសាមញ្ញបនីយកម្ម បែបបទរដ្ឋបាល ហើយធ្វើជាមូលដ្ឋានដើម្បីកសាង សុក្រឹតសេវាកម្មសាធារណៈ ដើម្បីដាក់បញ្ជូលទៅក្នុងច្រកទ្វារសេវាកម្មសាធារណៈជាតិផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស