Trending now

កាសែតអង់គ្លេសស្ងើចសរសើរចំពោះ“ ជ័យជំនះទ្វេដង” របស់ ប្រទេសវៀតណាម ក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19

09:32 | 01/10/2020 (បកប្រែដោយឌីណា)

អ្នកកាសែត Michael Tatarski បានសរសេរពាក្យវិជ្ជមានជាច្រើនដើម្បីនិយាយអំពីការប្រយុទ្ធប្រឆាំងនិងជ័យជំនះរបស់វៀតណាមលើរលកទីពីរនៃការរីករាលដាលនៃជំងឺ Covid-19 ដែលចុះផ្សាយលើកាសែតអង់គ្លេស The Telegraph។

អ្នកកាសែត Michael Tatarski ដែល​ជាមនុស្សម្នាក់​បានតាមដាន​យ៉ាងដិតដល់​ពី​ដំណើរការប្រឆាំងនឹងការរាតត្បាត​របស់​វៀតណាម​តាំងពីគ្រាដំបូង ហើយបានបន្ត​មាន​អត្ថបទមួយ​ទៀត​ចុះផ្សាយ​នៅលើកាសែត Telegraph ដែលជាកាសែត​ប្រចាំថ្ងៃដ៏ពេញនិយម​នៅចក្រភពអង់គ្លេស។ អ្នកកាសែត Michael Tatarski បានមើលឃើញ​ដោយផ្ទាល់នូវដំណើរការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ Covid-19 ដែល​ត្រូវបានបណ្តាប្រទេសនិងអង្គការអន្តរជាតិជាច្រើនចាត់ទុកថា វៀតណាមគឺជាប្រទេសគំរូមួយ។

យោងតាមលោក Tatarski ប្រទេសវៀតណាមបានធ្វើឱ្យពិភពលោក​ភ្ញាក់ផ្អើល ពីព្រោះក្នុងរយៈពេល ៩៩ ថ្ងៃជាប់ៗគ្នា​ រហូត​ដល់ថ្ងៃទី ២៤ ខែកក្កដា“ គ្មានករណីណាមួយ​ដែលត្រូវបានរកឃើញ​ជំងឺ Covid-19 នេះនៅក្នុងសហគមន៍ទេ” ។ (រូបថត៖ Booking.com)

យោងតាមលោក Tatarski ប្រទេសវៀតណាមបានធ្វើឱ្យពិភពលោក​ភ្ញាក់ផ្អើល ពីព្រោះក្នុងរយៈពេល ៩៩ ថ្ងៃជាប់ៗគ្នា​ រហូត​ដល់ថ្ងៃទី ២៤ ខែកក្កដា“ គ្មានករណីណាមួយ​ដែលត្រូវបានរកឃើញ​ជំងឺ Covid-19 នេះនៅក្នុងសហគមន៍ទេ” ។

ខណៈពេលដែលព្រំដែនអាកាសនិងដីគោកស្ទើរតែទាំងអស់នៃប្រទេសទាំងអស់លើពិភពលោកនៅតែស្ថិតក្នុងស្ថានភាពនៃការបិទទ្វារ ជីវិតនៅខាងក្នុងប្រទេសវៀតណាមដែលធ្វើឲ្យជនបរទេស​ភ្ញាក់ផ្អើល​ ។ ពីព្រោះអ្វីៗស្ទើរតែទាំងអស់វិលត្រលប់​មករក​សភាព​ធម្មតា​វិញហើយ ដូចជាគ្មានអ្វីកើតឡើង៖ ទេសចរណ៍ក្នុងស្រុក​កំពុង​ដំណើរការ​ស្ទើរតែពេញសមត្ថភាព​​ភោជនីយដ្ឋាន​និងបារ​ មានអតិថិជនយ៉ាងច្រើនកុះករ។ ក្រៅពីនេះ​បទប្បញ្ញត្តិស្តី​ពីការ​រក្សាគម្លាតសង្គមត្រូវបានលុបចោលទាំងស្រុង។

ទោះយ៉ាងណានៅថ្ងៃបន្ទាប់អ្វីៗបានផ្លាស់ប្តូរយ៉ាងខ្លាំង នៅពេល​ដែលក្រសួងសុខាភិបាលបានប្រកាសពីករណីឆ្លងថ្មីនៅក្នុងសហគមន៍ដែលបានរកឃើញនៅទីក្រុង Da Nang ដែលជាទីក្រុង ឆ្នេរសមុទ្រ​និងទេសចរណ៍​ធំជាងគេនៅតំបន់កណ្តាលហើយ “ ប្រភពឆ្លង​មិនអាច​​រកឃើញបានទេ” ។

ផ្លូវស្ងៀមស្ងាត់នៅខណ្ឌ Son Tra (ទីក្រុង Da Nang) ក្នុងខែសីហា ខណៈដែលបាន​រកឃើញករណីផ្ទុក​ជំងឺ Covid-19 ក្នុងសហគមន៍ ។ រូបថត៖ Hugh Bohane / asiatimes

កាសែត Telegraph បានរៀបរាប់ថា រលកទីពីរនៃការរីករាលដាល​ជំងឺនេះបាន​កើតឡើង​យ៉ាងឆាប់រហ័ស​ជាមួយនឹងករណីថ្មីរាប់រយ​ករណីដែលត្រូវបានរកឃើញក្នុងរយៈពេលពីបីសប្តាហ៍នៅទីក្រុង Da Nang ដែលភាគច្រើនប្រមូលផ្តុំនៅក្នុងបណ្តាមន្ទីរពេទ្យ។ ចំនួននៃ​ការស្លាប់ទាក់ទងនឹងជំងឺ Covid-19 នៅវៀតណាម​កើនឡើង​យ៉ាងខ្លាំងពី ០ ឡើងដល់ ៣៥ ករណី។ នៅថ្ងៃបន្តបន្ទាប់ ការរីករាលដាល​នៃជំងឺនេះ ត្រូវបានគេរកឃើញនិងប្រកាស​នៅក្នុង​ទីក្រុងនិងខេត្តចំនួន ១៥ ផ្សេង​ៗ​ទៀត​ នៅទូទាំងប្រទេស​វៀតណម​រួមទាំងទីក្រុងធំបំផុតពីរគឺ រដ្ឋធានី Ha Noi និងទីក្រុង Ho Chi Minh ។

អ្នកកាសែតរូបនេះបានសន្និដ្ឋានថា ការឆ្លើយតបរបស់វៀតណាម​ចំពោះ​ការរីករាលដាលនេះគឺខុសនឹងវិធានការដែលអនុវត្ត នាខែមីនាឆ្នាំ ២០២០ ។ ដូច្នោះហើយ​រដ្ឋាភិបាលបានអនុវត្តវិធីសាស្រ្ត​ផ្តោត​លើមូលដ្ឋាន ​មិន​អនុវត្ត​ការហាមឃាត់​ថ្នាក់​ជាតិដែល​ត្រូវបានអនុវត្តនៅដំណាក់កាលទី ១ ដោយមានគោលបំណងច្បាស់​លាស់​ថា ចៀសវាងឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចក្នុងទ្រង់ទ្រាយធំ។

ទីក្រុង Da Nangត្រូវបានគេដាក់នៅក្នុងការបិទយ៉ាងតឹងរ៉ឹងបំផុត​ដែលមិនធ្លាប់មានពីមុនមក ដោយ​កាត់ផ្តាច់​រាល់ចរាចរណ៍សម្រាប់​មធ្យោបាយ​​ទាំងអស់។ ហាង ភោជនីយដ្ឋាន​គ្រប់អាជីវកម្មទាំងអស់​ត្រូវបានបិទ។ លោក Tatarski បានភ្ញាក់ផ្អើលនិង​និយាយថា "ខេត្តផ្សេងៗ​ទៀតនៅក្នុងតំបន់កណ្តាលនៅតែបើកទ្វារ" ។

អត្ថបទនេះក៏សង្កត់ធ្ងន់ទៅលើការធ្វើតេស្តរកឃើញជំងឺ Covid-19 ដែលប្រទេសវៀតណាមត្រូវបានអនុវត្តយ៉ាងជិតស្និទ្ធនិងជាប្រព័ន្ធ រហូតមកដល់បច្ចុប្បន្ននេះរួមជាមួយការអនុវត្តវិធានការដាក់ឲ្យ​នៅ​ដាច់ដោយឡែក តាមរកដែលប្រទេសវៀតណាមមានបទពិសោធ​ជាច្រើន នៅក្នុងដំណើរការប្រឆាំងនឹងការរីករាលដាលលើកទីមួយ។ យោងតាមលោក Tatarski "វិធីសាស្ត្រទាំងនេះ​មានប្រសិទ្ធភាព​ណាស់" ។

ការធ្វើតេស្តនិងតាមរក​ ដាច់ឲ្យនៅ​ដាច់ដោយឡែក​បានជួយ​វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាតឲ្យបានឆាប់។ (រូបថត៖ AFP)

កាសែតអង់គ្លេសនេះត្រូវតែបញ្ជាក់អំពីការងារប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសវៀតណាម។ សារត្រូវបានផ្ញើទៅទូរស័ព្ទដៃរបស់ប្រជាជន​ទាំងអស់ដោយមានដំបូន្មាននិងអនុសាសន៍ល្អ ៗ ស្តីពី​ការការពារ​នឹង​ការ​រាលដាល។ ប្រព័ន្ធផ្សព្វផ្សាយ​ក៏ចូលរួម​ក្នុង​កា​រឃោសនា​ប្រកបដោយ​ប្រសិទ្ធភាពដល់មនុស្សគ្រប់ប្រភេទផងដែរ។

ដោយ​ការប្តេជ្ញារបស់រដ្ឋាភិបាលវៀតណាម នៅដំណាច់​ខែសីហា​ការរីករាលដាលនៃជំងឺ Covid-19 នៅទីក្រុង Da Nang និងតំបន់​ផ្សេងៗ​ ទៀតគ្រប់គ្រងបាន។ រហូតមកដល់ពេលនេះ​ប្រទេស​វៀតណាម​បានឆ្លងកាត់សប្តាហ៍ទី ៣ ជាប់ៗគ្នា​ដោយ​មិនមានករណីថ្មីនៃការឆ្លងក្នុងសហគមន៍ដែលត្រូវបានរកឃើញឡើយ។ រលកទីពីរនៃការរីករាលដាលនៃ​ជំងឺនេះ​បានបញ្ចប់ដែរ” ។

កាសែត Telegraph បញ្ជូនដល់​អ្នកអានអន្តរជាតិ​អំពី ប្រទេស​វៀតណាម​នូវព័ត៌មានវិជ្ជមានដូចជា៖ ចរាចរក្នុងស្រុកត្រូវបាន​ដំណើរការឡើងវិញ ​អាជីវកម្មបានវិលត្រឡប់មករកសភាព​ធម្មតាវិញរួមទាំង“ ចំណុចក្តៅ” ទីក្រុង Da Nang ក៏បានប្រកាសថា "ប្រទេសវៀតណាមរួចផុតពីវីរុស Sar-Cov2 " ហើយ​ ត្រៀមខ្លួន​ស្វាគមន៍​ភ្ញៀវ ​ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ...

ជីវិតប្រចាំថ្ងៃបានចាប់ផ្តើមវិលត្រឡប់មក ។ (រូបថត៖ Bloomberg)

បរិយាកាសពោរពេញទៅដោយទំនុកចិត្តនិងសុទិដ្ឋិនិយមបានត្រលប់មកគ្រប់ផ្លូវនិងសង្កាត់។ បន្ទាប់ពីទទួលភាព​ជោគជ័យ​ ដោយ​ការទប់ស្កាត់នឹង​ការរីករាលដាលនៃជំងឺ Covid-19 លើកដំបូងនៅ ខែមីនា និងមេសា ពេលនេះ វៀតណាមអាចប្រកាសដល់ ពិភពលោកដោយមោទនភាពថា រលកទីពីរនៃការរីករាលដាលនៃជំងឺ​នេះបានបញ្ចប់ប្រកបដោយជោគជ័យទៀតហើយ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់