Trending now

ការធ្វើកុបកម្ម Nam Ky បានបង្ហាញពីភាពអង់អាចក្លាហានរបស់ប្រជាជន

10:17 | 25/11/2020

នាថ្ងៃទី២៣ ខែវិច្ឆិកា គណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាធ្វើកុបកម្ម Nam Ky (២៣ វិច្ឆិកា ១៩៤០ / ២៣ វិច្ឆិកា ២០២០)។ អញ្ជើញចូលរួមមានវត្ដមានពីសំណាក់ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាងក្រសួង ស្ថាប័នមជ្ឈិម រួមទាំងអតីតយុទ្ធជនបដិវត្ដន៍ផងដែរ៕

លោក Nguyen Van Nen​ ថ្លែងក្នុងពិធី

ថ្លែងសុន្ទរកថាក្នុងពិធី លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ការធ្វើកុបកម្ម Nam Ky បានបង្ហាញពីកម្លាំងខ្លាំងក្លានៃការធ្វើកុបកម្មរបស់ប្រជាជន និងការត្រៀមខ្លួនខិតខំជាមួបក្សដើម្បីដណ្ដើមឯករាជ្យ សេរីភាព ព្រមទាំងបញ្ជាក់ពីឆន្ទះនិងការប្ដេជ្ញារបស់ប្រជាជនក្នុងការបណ្ដេញចេញសត្រូវឈ្លានពាន ព្រមទាំងលើកកម្ពស់ស្មារតីនៃការធ្វើកុបកម្ម Nam Ky ជាមួយជនរួមជាតិនៅទូទាំងប្រទេសនិងប្រជាជន Sai Gon – Cho Lon – Gia Dinh បានធ្វើបាតុកម្ម ខែសីហា ឆ្នាំ ១៩៤៥ ដោយជោគជ័យ។

នាពេលខាងមុខនេះ អាជ្ញាធរនិងប្រជាជនទីក្រុងហូជីមិញនឹងលើកកម្ពស់ប្រពៃណីនៃការតស៊ូបដិវត្តន៍យ៉ាងអង់អាចក្លាហាន សាមគ្គីភាព ច្នៃប្រឌិត និងខិតខំប្រឹងប្រែងជាមួយការប្ដេជ្ញារខ្ពស់ដើម្បីកសាង ការពារ និងអភិវឌ្ឍទីក្រុងហូជីមិញ៕



(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់