Trending now

ការងារសិទ្ធិមនុស្សនិងព័ត៌មានកិច្ចការបរទេសនាខែឧសភាឆ្នាំ២០២០៖ វៀតណាមទទួល បានសមិទ្ធិផលជាច្រើន

14:27 | 05/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៤ ខែមិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទផ្តល់ព័ត៌មាន ដល់សារព័ត៌មានស្តីពីសិទ្ធិមនុស្សនិងព័ត៌មានកិច្ចការបរទេសនាខែឧសភាឆ្នាំ ២០២០ ។

លោក Nguyen Minh Hieu អនុប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងនគរបាលវៀតណាមកំពុងថ្លែងមតិ

រាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សក្នុងខែឧសភា លោក Nguyen Minh Hieu អនុប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងនគរបាលវៀតណាមបានមានប្រសាសន៍ថា៖ ក្នុងបរិបទនៃស្ថានភាពប្រជាជនរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ដោយជំងឺរាតត្បាតកូវីដ១៩ នៅជុំវិញពិភពលោក តម្លៃខ្ពស់បំផុតនៃសិទ្ធិមនុស្សគឺការការពារអាយុជីវិតមនុស្ស។ វៀតណាម ត្រូវបានគេវាយតម្លៃថាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលបានឈានទៅរក ការគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ដោយជោគជ័យរហូតមកដល់ពេលនេះ ដោយមានបាវចនាថាការពារអាយុជីវិតមនុស្សគឺជាការងារសំខាន់បំផុតផងដែរ។

ប្រឈមមុខនឹងគ្រោះថ្នាក់ដែលមិនអាចទាយទុកជាមុនបាននៃជំងឺរាតត្បាតកូវីដ១៩ បក្សនិ ងរដ្ឋវៀតណាមកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រជាជនទាំងអស់។ក្នុងនោះ អាទិភាពជាចម្បងគឺការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ ចំណុចនេះត្រូវបាន ទទួលស្គាល់ដោយសហគមន៍អន្តរជាតិកូដូចជាប្រជាជនទាំងអស់គាំទ្រយ៉ាងពេញទំហឹងផងដែរ។

ទិដ្ឋភាពនៃសន្និសីទនេះ

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានភាពស្មុគស្មាញនៅជុំវិញពិភពលោក បង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរសម្រាប់ប្រទេសស្ទើរតែទាំងអស់ហើយក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិជាមួយនឹងគោលបំណងរួមគ្នា និងរួមចំណែកក្នុងការខិតខំរួមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះវៀតណាមបាននិងកំពុងសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសនិងអង្គការក្នុងតំបន់ជាពិសេសអាស៊ាន អង្គការ សហប្រជាជាតិជាដើមសំដៅ ចែករំលែកបទពិសោធន៍និងវិធានការបង្ការជំងឺក៏ដូចជា ទម្រង់នៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការការពារប្រជាពលរដ្ឋការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាសម្របសម្រួលគ្នាតាមទំរង់នៃការផ្តល់ជំនួយមនុស្សធម៌ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស