Trending now

ក្រសួងការបរទេសវៀតណាមជូនដំណឹងអំពីការកែតម្រូវគោលនយោបាយរបស់អូស្ត្រាលីចំពោះជនបរទេស

17:37 | 05/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ៣ ខែមេសា កាសែតអូស្ត្រាលីនិងអន្តរជាតិជាច្រើនបានជូនដំណឹងថានាយករដ្ឋមន្រ្តីអូស្ត្រាលីលោក​ Scott Morrision បានផ្តល់អនុសាសន៍ដល់ភ្ញៀវទេសចរនិងនិស្សិតបរទេសគួរតែចាកចេញពីប្រទេសអូស្ត្រាលីនាពេលឆាប់ៗនេះ ប្រសិនបើមិនមានលទ្ធភាពក្នុងការបង់ថ្លៃលើសេវាផ្សេងៗផងដែរ ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលីលោក Ngo Huong Nam (រូបថត៖ baoquocte)

បន្ទាប់ពីទទួលបានព័ត៌មានដូចពោខាងលើនេះ ស្ថានទូតវៀតណាមប្រចាំនៅអូស្រ្តាលីបានពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ចភាគីអូត្រាលី ដើម្បីបញ្ជាក់ច្បាស់អំពីខ្លឹមសារនៃការថ្លែងមតិរបស់ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison។ អាស្រ័យហេតុណ៍នេះ ក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញ រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់អនុសាសន៍ថា ភ្ញៀវទេសចរបរទេសគួរតែវិល ត្រឡប់ទៅស្រុកកំណើតវិញ ប្រសិនបើមិនអាចគ្រប់គ្រងបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនបានឡើយ។

សម្រាប់និស្សិតបរទេសជិត ៦០០.០០០ នាក់វិញ រដ្ឋាភិបាលអូស្ត្រាលីបានលើកទឹកចិត្តថាគួរតែពឹងផ្អែកលើការជួយឧបត្ថម្ភពីក្រុមគ្រួសារ និងការងារធ្វើក្រៅម៉ោង និងពីថវិការនៃការសន្សំសំចៃប្រាក់ផ្ទាល់ខ្លួន ដើម្បីបង់ថ្លៃលើសេវានិងចំណាយផ្សេងៗផងដែរ។ និស្សិតដែលបានស្នាក់នៅប្រទេសអូស្ត្រាលីអស់រយៈពេលជាង ១ ឆ្នាំ អាចដកទឹកប្រាក់ជាអតិបរិមាចំនួន ១០.០០០ ដុល្លារអូស្រ្តាលី (AUD) ពីមូលនិធិសោធនិវត្តន៍ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដើម្បីបម្រើជីវភាពរស់នៅ។ ម្យ៉ាងវិញទៀតរដ្ឋាភិបាលអូស្រ្តាលីក៏នឹងបន្តសហការជាមួយផ្នែកអប់រំដើម្បីពិភាក្សាពីវិធានការផ្តល់ជំនួយឧបត្ថម្ភផ្សេងៗទៀតដល់និស្សិតអន្តរជាតិផងដែរ។

គួរជម្រាបថានាថ្ងៃទី ១ មេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលីលោក Ngo Huong Nam និងឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅទីក្រុង Canberra បានផ្ញើលិខិតរួមជូនរដ្ឋមន្រ្តីក្រសួងអប់រំនិងក្រសួងការបរទេស គណៈកម្មការអូស្ត្រាលី - អាស៊ាន និងរដ្ឋមន្ត្រីក្រសួងអប់រំនិងការងារអូស្តា្រលីនៅរដ្ឋទាំង ៦ និងដែនដីទាំង ២ របស់អូស្រ្តាលី ដោយស្នើសុំរដ្ឋាភិបាលនិងអាជ្ញាធរអូស្រ្តាលីផ្តល់ឧបត្ថម្ភគាំទ្រខាងសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តសមរម្យដល់និស្សិតអន្តរជាតិស្របតាមស្ថានភាពនៃការរាត ត្បាតជំងឺឆ្លងនាពេលបច្ចុប្បន្នផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់