Trending now

ក្រសួងការបរទេសវៀតណាមកំពុងផ្ទៀងផ្ទាត់ព័ត៌មានរបស់ជនវៀតណាមក្នុងអគ្គិភ័យនៅប្រទេសរុស្ស៊ី

11:20 | 10/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖នាថ្ងៃទី ៩ មករា ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានដែលបានស្នើឱ្យដឹងពីស្ថានភាពរបស់ពលរដ្ឋវៀតណាមក្នុងអគ្គីភ័យ នាពេលថ្មីៗនេះនៅទីក្រុងមូស្គូ (រុស្ស៊ី) អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang ឲ្យដឹងថា៖

ទាក់ទងនឹងអគ្គិភ័យនៅជាយទីក្រុងមូស្គូ ក្រសួងការបរទេសវៀតណាម​បានធ្វើ​បច្ចុប្បន្នភា​ពព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ នាយ​ក​​​ដ្ឋាន​កុងស៊ុលនៃក្រសួងការបរទេសវៀតណាម និងស្ថា​នទូតវៀ​តណាម​ប្រ​​ចាំ​នៅ​ស​ហព័ន្ធរុស្ស៊ីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ​នៃប្រទេសទាំ​ង​ពីរ​វៀត​ណាម និងសហព័ន្ធរុស្ស៊ី ដោយបានខិតខំ​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​មានពាក់​ព័ន្ធ​ពី​ក្នុងប្រទេស និងសហគមន៍​វៀតណាម​នៅប្រទេសរុស្ស៊ី ​ដើម្បីជួ​យ​សម្រួល​សម្រាប់​​​​ដំណើរ​ការកំណត់​សញ្ជាតិ និងអត្តសញ្ញាណជនរងគ្រោះ ព្រមទាំង​បាន​រៀបចំ​ផែនការ​ការពារព​លរដ្ឋ និងដោះស្រាយបញ្ហាដែល​ទាក់ទងនឹង​ពិធីបុណ្យសពចំពោះ​ករណី​ជនរងគ្រោះស្លាប់ជាពលរដ្ឋវៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ កាសែត baoquocte.vn)

នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២០ ស្ថានទូតវៀតណាម នៅសហព័ន្ធរុស្ស៊ី​បានផ្ញើ​កំណត់​ទូតទៅក្រ​សួងការបរទេស ក្រសួងមហាផ្ទៃនៃសហព័ន្ធរុស្ស៊ី ស្ថាប័ន​កិច្ចការផ្ទៃក្នុងនៃទីក្រុង Ramensk ជាកន្លែងមាន​អគ្គិភ័យ​កើតឡើ​ង​ ដើម្បីស្នើឲ្យ​ជំរុញ​ដំណើរការស៊ើបអង្កេត និងប្រកាសលទ្ធផល​នៃការផ្ទៀ​ងផ្ទា​ត់​​ស​ញ្ជាតិ និងអត្តសញ្ញាណជនរងគ្រោះ ព្រមទាំង​ស្នើឱ្យភាគីរុស្ស៊ីជួយព្យាបាល​ឲ្យ​ពលរដ្ឋ​​វៀតណាមដែលកំពុងព្យាបាល​នៅមន្ទីរពេទ្យ។

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស