Trending now

ក្រុមស្ត្រីអាស៊ានដើម្បីសន្តិភាពបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ

07:44 | 06/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់វិទ្យាស្ថានស្រាវជ្រាវអាស៊ានអំពីសន្តិភាពនិង ការសម្របសម្រួល (AIPR) កិច្ចប្រជុំស្តីពីក្រុមស្ត្រីអាស៊ានដើម្បីសន្តិភាព (AWPR) ត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធអនឡាញនាព្រឹកថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២០។

ទិដ្ឋភាពនៃកិច្ចប្រជុំតាមអនឡាញនេះ (រូបថត៖ baoquocte)

កិច្ចប្រជុំតាមអនឡាញនេះបានផ្តោតសំខាន់លើវិធានការនានា ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអាស៊ានស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខ ជាដើម។ គណៈប្រតិភូវៀតណាម រួមមាន លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Nguyet Nga និងលោកស្រីឯកអគ្គរដ្ឋទូត Nguyen Thai Yen Huong ដែលជាតំណាងប្រទសវៀតណាមក្នុង AWPR បានអញ្ជើញ ចូលរួមថ្លែងមតិ និងធ្វើអធិបតីក្នុងសម័យប្រជុំពិភាក្សានេះដែរ។

ក្នុងកិច្ចប្រជុំនេះ តំណាង AWPR របស់ វៀតណាមបានចែករំលែកអាទិភាពរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់អាណត្តិ ២០២០-២០២១ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអំពីស្ត្រី សន្តិភាពនិងសន្តិសុខក្នុងកម្រិត តំបន់និងពិភពលោក។ ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត COVID-19 ការអនុវត្តន៍របៀបវារៈអាស៊ាន ស្តីពីស្ត្រី សន្តិភាព សន្តិសុខ គួរតែយកចិត្តទុកដាក់ជាពិសេសក្នុងការលើកទឹកចិត្តស្ត្រីនិងក្មេងស្រី ដែលជាមុខសញ្ញាងាយរងផលប៉ះពាល់ពីជំងឺរាតត្បាត ព្រមទាំង រួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG) និងដោះស្រាយប្រភពនៃជម្លោះដូចជាភាពក្រីក្រ ការរើសអើង វិសមភាពយេនឌ័រ ជំងឺរាតត្បាត ហានិភ័យនៃភាពជ្រុលនិយម អំពើហិង្សានិងភេរវកម្ម ជាដើម។

អញ្ជើញធ្វើអធិបតីក្នុងកិច្ចពិភាក្សា ស្តីពីវិធានការណ៍សម្រាប់អនុវត្តសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអាស៊ាន ស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga បានផ្តោតលើវិស័យអាទិភាពដែល AWPR អាចអនុវត្តន៍នាពេលអនាគត ដោយផ្អែកលើការទាញយកអត្ថប្រយោជន៍ពីវេទិកាបច្ចេកវិទ្យាឌីជីថល លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការអប់រំនិងតម្រង់ទិសយុវជនលើតម្លៃសន្តិភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន