Trending now

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សា​អំពី​ការរក្សា​បណ្ដាញអ៊ិនធើណែត​ប្រកបដោយស្ថិរភាព

08:06 | 24/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២២ ឧសភា អេស្តូនីដែលជាប្រទេសម្ចាស់ផ្ទះប្តូរវេនក្នុងខែឧសភាឆ្នាំ ២០២០ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រួមជាមួយបែលហ្ស៊ិក សាធារណរដ្ឋដូមីនីកែន ឥណ្ឌូនេស៊ី និងកេនយ៉ា បានរៀបចំការប្រជុំតាមអ៊ិនធឺរណែតក្នុងទំរង់ Arria ក្រោមប្រធាន បទស្តីពីស្ថិរភាពអ៊ិនធឺណែត ទប់ស្កាត់ជម្លោះនិងពង្រឹងសមត្ថភាព។

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធាន​ស្ថានបេសកកម្ម​វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នៅឯក្នុងកិច្ចប្រជុំតាមអនឡាញនេះ

នាថ្ងៃទី ២២ ខែឧសភាក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សា​អំពី​ប្រធានបទ​រក្សាបណ្ដាញ​​អ៊ិនធើណែតប្រកបដោយស្ថិរភាព ទប់ស្កាត់ជម្លោះ និង​ពង្រឹងសន្តិសុខ។ កិច្ចប្រជុំនេះមានការចូលរួមរបស់ប្រទេសប្រមាណ ៥០។

នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសបាន​សង្កត់ធ្ងន់លើ​តម្រូវការ​កសាង​បណ្តាញអ៊ិនធរណែតប្រកបដោយសន្តិភាព សុវត្ថិភាព និងស្ថិរភាព គោរព​តាម​ច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ អំពាវនាវឱ្យ​មាន​ការ​ពង្រឹង​វិធានការកសាងសមត្ថភាពប្រើប្រាស់ គ្រប់គ្រងបណ្ដាញអ៊ិនធើណែត ជំរុញ​កិច្ចសហប្រតិបត្តិការអន្តរជាតិ ចែករំលែកបទពិសោធន៍ជាតិ អំពី​ការ​ការពារបណ្ដាញអ៊ិនធើណែត។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធាន​ស្ថានបេសកកម្ម​វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា៖ វៀតណាមគាំទ្រការកសាងបរិយាកាសបណ្ដាញអ៊ិនធើណែតប្រកបដោយ សុវត្ថិភាព ស្និទ្ធិស្នាល បើកចំហ និងស្ថិរភាព ឆ្លើយតបនឹងតម្រូវការ និងផល​ប្រយោជន៍​ដ៏ត្រឹមត្រូវរបស់បណ្ដាប្រទេស ប្រជាពលរដ្ឋ និង​រួមចំណែក​ក្នុងការថែ​រកក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកអំពីសន្តិសុខតាមបណ្តាញអ៊ិនធឺណិតកិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាពនិងទប់ទល់នឹងឧប្បត្តិហេតុតាមអ៊ិនធឺរណែតគឺជាអាទិភាពមួយនៃប្រតិបត្តិការរបស់អាស៊ាន។ នៅឆ្នាំ ២០២០ ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេសនិងអាស៊ានបូក ៣ ដោយជោគជ័យនិងសុវត្ថិភាពស្តីពីបញ្ហា Covid-19 ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍