Trending now

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាពីស្ថានការណ៍ស្តីពីបញ្ហាប្រទេសវេណេស៊ុយអេឡា

16:54 | 21/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ថ្លែងមតិទៅកាន់អង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប បានអះអាងថាវៀតណាមបានប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពនៃការគំរាមកំហែងឬប្រើអំពើហឹង្សាដើម្បីប្រឆាំងនឹងបូរណភាពទឹកដី ឯករាជ្យភាព អធិបតេយ្យភាពនិងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ដោយរំលោភលើគោលការណ៍មូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។

កិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលពិភាក្សាពីស្ថានការណ៍ស្តីពីបញ្ហាប្រទេសវេណេស៊ុយអេឡា

បើយើងតាម អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោក Rosemary បានឲ្យដឹងថា នាថ្ងៃទី ២០ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញពីស្ថានការណ៍នៅវេណេស៊ុយអេឡាតាមសំណើរបស់រុស្ស៊ី បន្ទាប់ ពីវេណេស៊ុយអេឡាផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខដោយចោទប្រកាន់សកម្មភាពជ្រៀតចូលរបស់យោធានៅក្នុងប្រទេសនេះ។

យោងតាមព័ត៌មាននៅក្នុងលិខិតរបស់វេណេស៊ុយអេឡាដែលបានផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៣ ខែឧសភា បានអោយដឹងថា វេណេស៊ុយអេឡាបានបំផ្លាញផែនការជ្រៀតចូលដោយមានការប្រដាប់អាវុធខុសច្បាប់ទៅលើទឹកដីរបស់វេណេស៊ុយអេឡាកាលពីថ្ងៃទី ៣ និងទី ៤ ខែឧសភាហើយវេណេស៊ុយអេឡាអះអាងថាកម្លាំងនេះទទួលបានគាំទ្រពីអាមេរិកនិងកូឡុំបៀតែម្តង។ ប៉ុនុ្តសហរដ្ឋអាមេរិកនិងកូឡុំបៀសុទ្ធសឹងតែបានបដិសេធអ្វីៗដែលពាក់ព័ន្ធនឹងករណីនេះ។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ

ថ្លែងមតិទៅកាន់អង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថាវៀតណាមបានប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពនៃការគំរាមកំហែងឬប្រើអំពើហឹង្សាដើម្បីប្រឆាំងនឹងបូរណ ភាពទឹកដី ឯករាជ្យភាព អធិបតេយ្យភាពនិងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ដោយរំលោភលើគោលការណ៍មូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវឱ្យភាគីនានាដែលពាក់ព័ន្ធនឹងស្ថានភាពនៅវេណេស៊ុយអេឡា គួរតែមានការអត់ធ្មត់ដោយកុំប្រើឬគំរាមកំហែងការប្រើប្រាស់អំពើហឹង្សា ដើម្បីចៀសវាងពីសកម្មភាពដែលបង្កើនភាពតានតឹង ក៏ដូចជាបង្កឱ្យមានអស្ថិរភាពនៅក្នុងប្រទេសនេះផងដែរ៕


(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន