Trending now

ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានបង្ហាញជាផ្លូវការនៅកម្ពុជា

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាល្ងាចថ្ងៃទី ១៥ ខែមករា នៅឯប្រជុំបេតិកភណ្ឌពិភពលោកអង្គរវត្តខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្វពិធីបង្ហាញមុខជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)។

ប្រធានរដ្ឋសភាវៀតណាម​លោកស្រី Nguyen Thi Kim Ngan និងតំណាងនានាអញ្ជើញថតរូបអនុស្សាវរីយ៍នៅក្នុងពិធីបង្ហាញមុខ ACC (រូបថតៈ TTXVN)

ពិធីនេះត្រូវបានប្រព្រឹត្តទៅដោយពណ៌ចម្រុះដ៏ស្រស់ស្អាត ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ីចំនួន ២០ប្រទេស អង្គការមួយចំនួននៃទ្វីបអាហ្រ្វិក អាមេរិកនិងអឺរ៉ុប។ ប្រ ធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានចូលរួមពិធីនេះផងដែរ ក្នុងឱកាសលោកស្រីអញ្ជើញចូលរួមវេទិកាអាស៊ី - ប៉ាស៊ីហ្វិកប្រចាំឆ្នាំលើកទី ២៧ (APPF-27)។

មុននោះ នាព្រឹកថ្ងៃដដែល ក្រោមអធិបតីភាពនៃប្រទេសម្ចាស់ផ្ទះកម្ពុជា ACC បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនដើម្បីពិភាក្សាលើប្រធានបទចំនួន៤ គឺការប្រកាសសកលអំពីអត្តសញ្ញាណអាស៊ី; ការតភ្ជាប់វាងវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាព; ប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់ស៊ីវិលនិងកសាងសហគមន៍សម្រាប់គោលដៅនៅអាស៊ី។

ក្រុមប្រឹក្សាបានបង្កើតលេខាធិការដ្ឋានមួយ ហើយបានជ្រើសតាំងនាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុនសែនកាន់ដំណែងជាប្រធានស្ថាប និកកិត្ដិយស។ លោកស្រី ឃួន សុដារី អនុប្រធានទីពីរ នៃរដ្ឋសភាជាតិកម្ពុជាបានធ្វើជាប្រធាននិងលោកសួសយ៉ារ៉ា អ្នកនាំពាក្យគណ បក្សប្រជាជនកម្ពុជា (គបក) ជាអគ្គនាយក។

សូមគូសបញ្ជាក់ថា ACC គឺជាអង្គការសមាជិកនៃវេទិកាគណបក្សនយោបាយអាស៊ី (ICAPP)។ គំនិតផ្តួចផ្តើមបង្កើត ACC ត្រូវបានផ្តួចផ្តើមដោយប្រទេសកម្ពុជា រួមជាមួយចិន នេប៉ាល់និងរុស្ស៊ី នៅក្នុងកិច្ចប្រជុំលើកទី ២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP នៅក្នុងខែកក្កដាឆ្នាំ ២០១៧។

ACC ត្រូវបានបង្កើតឡើងជាមួយគោលដៅឆ្ពោះទៅការយល់ដឹងគ្នាទៅវិញទៅមក ការផ្លាស់ប្តូរវប្បធម៌រវាងរដ្ឋជាសមាជិករួមទាំងលើកកំពស់សាមគ្គីភាពក្នុងលក្ខណៈសម្បូរបែប។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងជាការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ ដោយចាត់ទុកដូចជាប្រភពអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ ជាពិសេសគឺកសាងទ្វីបអាស៊ីរុងរឿងមួយផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់