Trending now

កម្រងរូបថតរបស់លោកប្រធានាធិបតី Trump និងលោកប្រធាន Kim Jong-un នៅទីក្រុងហាណូយ

00:54 | 15/05/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ បានបញ្ចប់ ដោយភាគីទាំងមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយ។ ថ្វីត្បិតដូច្នេះក៏ដោយ ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ Kim Jong – un ក៏មានអំឡុងពេលគួរឱ្យចាប់អារម្មណ៍នៅទីក្រុងហាណូយ ក្នុងរយៈពេលពីរថ្ងៃដែលប្រព្រឹត្តទៅនូវព្រឹត្តិការណ៍នេះ។

កិច្ចប្រជុំកំពូល អាមេរិក -​ កូរ៉េខាងជើងលើកទី២ បានរៀបចំឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧និង២៨ខែកុម្ភៈ នៅទីក្រុងហាណូយ។

ប្រធានាធិបតីអាមេរិកនិងលោកប្រធានកូរ៉េខាងជើងចាប់ដៃគ្នាចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន នាថ្ងៃទី២៧ខែកុម្ភៈ (រូបថតៈ AFP)

ថ្នាក់ដឹកនាំទាំងពីររូបបានអង្គុយជិតគ្នាទទួលទានអាហារពេលល្ងាចនៅសណ្ឋាគារ Sofitel Legend Metropole នាយប់ថ្ងៃទី២៧ខែកុម្ភៈ (រូបថតៈ AFP)

ប្រធានាធិបតីអាមេរិក លោក Trump និង ថ្នាក់ដឹកនាំ Kim Jong – un ជួបជាមួយអ្នកសារព័ត៌មានចំពោះមុខជំនួបសន្ទនានាថ្ងៃទី២៨ខែកុម្ភៈ (រូបថតៈ AFP)

ថ្នាក់ដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិកបានដើរបណ្តើរគ្នានៅក្នុងបរិវេណសណ្ឋាគារ Sofitel Legend Metropole នាព្រឹកថ្ងៃទី២៨ខែកុម្ភៈ (រូបថតៈ AFP)

ការដែលថ្នាក់ដឹកនាំទាំងពីររូបមិនទាន់ស្រុះចិត្តគំនិតលើបញ្ហាស្តីពីបទដាក់ទណ្ឌកម្ម ដែលត្រូវបានចាត់ទុកថាជាមូលហេតុនាំឲ្យកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយ (រូបថតៈ Reuters)

ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២៨ខេកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Trump ឲ្យដឹងថា មិនទាន់មានផែនការណាមួយសម្រាប់កិច្ចប្រជុំកំពូល អាមេរិក - កូរ៉េខាជើងលើកទី៣ទេ (រូបថតៈ Reuters)

ថ្នាក់ដឹកនាំទាំងពីររូបក្នុងកិច្ចប្រជុំនៅឯសណ្ឋាគារ Sofitel Legend Metropole (រូបថតៈ AFP)

ប្រធានាធិបតីក្នុងរថយន្តរបស់ខ្លួននៅលើផ្លូវនៃទីក្រុងហាណូយ (រូបថតៈ Getty Images)

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងធ្វើឡើងនៅ Sofitel Legend Metropole នៃទីក្រុងហាណូយ រវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងលោកប្រធានកូរ៉េខាងជើង Kim Jong Un ហើយភាគីទាំងពីរមិនសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយដូចទៅនឹងបំណងប្រាថ្នា៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស