Trending now

កម្រងរូបថត៖ សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅប្រទេសចិន

19:55 | 04/11/2018 (យោងតាម chinhphu.vn សរុបព័ត៌មានដោយស្រីពេជ្រ)

យុគសម័យ - នៅវេលាម៉ោង ១១និង១៥នាទី (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Hong Qiao នៃទីក្រុងសៀងហៃ(ប្រទេសចិន) ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី១ - CIIE 2018 តបតាមការអញ្ជើញរបស់ប្រធានរដ្ឋចិន លោក Xi Jinping។ សកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc លើកនេះ គឺការជួបសវនាការជាមួយប្រធានរដ្ឋចិន លោក Xi Jinping នារសៀលថ្ងៃទី៤ខែវិច្ឆិកា។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋចិន លោក Xi Jinping (រូបថតៈ VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើថាប្រទេសចិនបើកទ្វារ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមជ្រាបចូលក្នុងទីផ្សាររបស់ចិន ព្រមទាំងមានគោលនយោបាយនិងវិធានការជាក់ស្តែងដើម្បីកាត់បន្ថយការនាំចូលហួសកម្រិតដូចបច្ចុប្បន្នរបស់វៀតណាម សំដៅឆ្ពោះទៅពាណិជ្ជកម្មទ្វេភាគីទទួលបានកំណើនប្រកបដោយស្ថិរភាព។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ចិនក្នុងការរួមចំណែកសម្រាប់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក; ស្វាគមន៍ចំពោះការអនុវត្តគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI) តាមទិសជម្រុញកិច្ចសហប្រតិបត្តិការ ដោយអត្ថប្រយោជន៍ទៅវិញទៅមក គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងភ្ជាប់ BRI តាមរយៈការអនុវត្ត “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថាវៀតណាមគាំទ្រដល់កិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងដោយភ្ជាប់ជាមួយក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គបើកទូលាយ (GMS) សម្រាប់ការគ្រប់គ្រងនិងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃប្រភពធនធានទឹកនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់បណ្តាប្រទេស។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VGP/Quang Hieu)

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក៏បានអះអាងថា ឈរលើ មូលដ្ឋាននៃការអនុវត្តន៍គោលនយោបាយឯករាជ្យ ភាពម្ចាស់ការ ភាពហុភាគីនិងការធ្វើពិពិធកម្ម វៀតណាមជានិច្ចកាល យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រកបដោយស្ថិរភាពជាមួយចិននិងចាត់ទុកនេះជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

ចំណែក អគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋចិនតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម ដោយយល់ស្របជាមួយវៀតណាមក្នុងការរក្សារាល់ជំនួបប្រាស្រ័យជាន់ខ្ពស់ បង្កើនជំនឿទុកចិត្តនយោបាយ ជាពិសេស បើកទូលាយការជួបប្រាស្រ័យទាក់ទងរវាងប្រជាជនជាមួយប្រជាជន ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងរួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពលើសមុទ្រ ជាពិសេសបង្កើតបរិយាកាសអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមិនស្វែងរកអតិរេកពាណិជ្ជកម្មជាមួយវៀតណាម ហើយនឹងបង្កើនការនាំចូលទំនិញពីវៀតណាមដើម្បីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍតាមទិសតុល្យភាពប្រកបដោយចីរភាព។

*មុននោះ បន្ទាប់ពីបានមកដល់ទីក្រុងសៀងហៃនៃប្រទេសចិននារសៀលថ្ងៃទី៤វិច្ឆិកា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចាប់ផ្តើមសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមពិព័រណ៍ CIIE ២០១៨ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋចិន លោក Xi Jinping។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកដល់ព្រលានយន្តហោះ Hong Qiao នៃទីក្រុង សៀងហៃ (រូបថតៈ VGP/Quang Hieu)

និសិត្សវៀតណាមកំពុងសិក្សានៅចិនទទួលស្វាគមន៍នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc (រូបថតៈ VGP/Quang Hieu)

*បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅព្រលានយន្តហោះ Hong Qiao មក នាយករដ្ឋមន្ត្រីបានអញ្ជើញទទួលជួបជាមួយសហគ្រាសចិនមួយចំនួនផងដែរ៖

រូបថតៈ VGP/Quang Hieu

រូបថតៈ VGP/Quang Hieu

រូបថតៈ VGP/Quang Hieu

រូបថតៈ VGP/Quang Hieu

នាយករដ្ឋមន្ត្រីបានពិភាក្សាជាមួយអនុប្រធាន អគ្គនាយកនៃសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Binh An របស់ចិន​(រូបថត៖ VGP/Quang Hieu)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសម្ព័ន្ធក្រុមហ៊ុនកសាងកំពង់ផែរចិន (រូបថត៖ VGP/Quang Hieu)

(យោងតាម chinhphu.vn សរុបព័ត៌មានដោយស្រីពេជ្រ)

(យោងតាម chinhphu.vn សរុបព័ត៌មានដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ