Trending now

កម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០២០

18:23 | 18/10/2020

ចាប់ផ្ដើមកម្មវិធី តាមរយៈគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអញ្ជើញផ្ញើរក្ដីសាកសួរសុខទុក្ខជូនចំពោះកម្មាភិបាល យុទ្ធជននិងប្រជាជននៅតាមបណ្ដាខេត្តដែលកំពុងទទួលរងផកវិបាកដោយសារខ្យល់ព្យុះនិងទឹកជំនន់។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Nganនិងបណ្ដាតំណាងរៃអង្គាសប្រាក់ជួយឧបត្ថម្ភដល់ជនរួមជាតិនៅតំបន់ភាគកណ្ដាល។ (រូបថត៖ VGP)

នាយប់ថ្ងៃទី១៧ តុលា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានសហការជាមួយគណៈកម្មាធិការមជ្ឈឹមដឹកនាំបណ្ដាកម្មវិធីគោលដៅជាតិ និងស្ថានីយ៍ទូរទស្សន៍វៀតណាម រៀបចំកម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០២០។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋជាច្រើនរូបផ្សេងទៀត។

ចាប់ផ្ដើមកម្មវិធី តាមរយៈគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអញ្ជើញផ្ញើរក្ដីសាកសួរសុខទុក្ខជូនចំពោះកម្មាភិបាល យុទ្ធជននិងប្រជាជននៅតាមបណ្ដាខេត្តដែលកំពុងទទួលរងផកវិបាកដោយសារខ្យល់ព្យុះនិងទឹកជំនន់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងស្ថាប័ន អង្គការមហាជនផ្សេងៗទៀត ត្រូវអនុវត្តឲ្យបានឆាប់រហ័សនូវការងារបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិ ជំនះពុះពារលើផលវិបាក សាកសួរសុខទុក្ខ ជួយឧបត្ថម្ភឲ្យដល់ប្រជាជនឲ្យបានទាន់ពេលវេលា។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ក៏បានអំពាវនាវឲ្យជនរួមជាតិនៅក្នុងប្រទេសនិងប្រជាអណិកជននៅឯបរទេស បន្តពង្រីកស្មារតីសាមគ្គីភាព ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិផងដែរ។

អញ្ជើញថ្លែងនៅកម្មវិធីនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការកាត់បន្ថយភាពក្រីក្រត្រូវបានបក្ស រដ្ឋ កំណត់ជាគោលជំហរដ៏ធំធេង ជាភារកិច្ចចម្បងនិងបន្ទាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងក៏ជាកម្មវិធីថ្នាក់ជាតិដោយបង្ហាញពីប្រពៃណីជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាជាតិវៀតណាមផងដែរ។ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យបណ្ដាសហគ្រាស អង្គការ បុគ្គលទាំងនៅក្នុងនិងក្រៅប្រទេស បន្តរួមដំណើរជាមួយបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ក្នុងការអនុវត្តសកម្មភាពជាក់ស្ដែងនានា រួមចំណែកជាច្រើនថែមទៀតដល់បុព្វហេតុកាត់បន្ថយភាពក្រីក្រនិងធានាសន្តិសុខសង្គម ជាពិសេសគឺបន្តជួយឧបត្ថម្ភគាំទ្រចំពោះជនរួមជាតិនៅតំបន់ភាគកណ្ដាលជាទីស្រឡាញ់ដែលកំពុងទទួលរងការខូចខាតដ៏ធ្ងន់ធ្ងរដោយសារខ្យល់ព្យុះនិងទឹកជំនន់។

ក្នុងកម្មវិធីនេះដែរ មានអង្គភាព អង្គការ និងបុគ្គលជាង២២០ បានជួយឧបត្ថម្ភនិងសន្យាជួយឧបត្ថម្ភជាទឹកប្រាក់ប្រមាណ២៤០០ពាន់លានដុងចំពោះមូលនិធិ “ដើម្បីជនក្រីក្រ” និងកម្មវិធីសន្តិសុខសង្គម៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ