Trending now

កំណែទម្រង់សមាហរណកម្មនិងអភិវឌ្ឍន៍៖ កត្តាសំខាន់ ២ សម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២១

16:22 | 17/01/2021

វិស័យអាជីវកម្មជួបប្រទះការលំបាកដោយសារផលប៉ះពាល់ផ្ទាល់នៃជំងឺរាតត្បាតក៏ដោយ ក៏ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត មានលក្ខណៈប្រសើរឡើងជាលំដាប់ បង្កើតបានជារលកចាប់ផ្តើមអាជីវកម្មយ៉ាងខ្លាំង។

ទិដ្ឋភាពនៃសិក្ខាសាលា “សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២០ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២១ - កំណែទម្រង់ សមាហរណកម្មនិងអភិវឌ្ឍន៍”

ទោះបីជាឆ្នាំ ២០២០ បានឃើញពីការផ្លាស់ប្តូរជាច្រើនរបស់ខឿនសេដ្ឋកិច្ច ដោយសារតែការវិវឌ្ឍដែលមិនអាចប៉ាន់ស្មានបាននៃជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលមានអត្រាកំណើនវិជ្ជមាន ២,៩១% ខណៈដែលប្រទេសជាច្រើននៅជុំវិញពិភពលោកសម្រេចបានតែកំណើនអវិជ្ជមានប៉ុណ្ណោះ។ យ៉ាងណាមិញ វិស័យអាជីវកម្មជួបប្រទះការលំបាកដោយសារផលប៉ះពាល់ផ្ទាល់នៃជំងឺរាតត្បាតក៏ដោយ ក៏ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត មានលក្ខណៈប្រសើរឡើងជាលំដាប់ បង្កើតបានជារលកចាប់ផ្តើមអាជីវកម្មយ៉ាងខ្លាំង។

នៅឆ្នាំ ២០២១ អ្នកជំនាញសេដ្ឋកិច្ចបានព្យាករណ៍ថា នឹងមានសេណារីយ៉ូពីរសម្រាប់កំណើនសេដ្ឋកិច្ច។ តាមនោះ សេណារីយ៉ូទី ១ កំណើនសេដ្ឋកិច្ចអាចឈានដល់ ៥,៩៨% និងសេណារីយ៉ូទី ២ គឺឈានដល់ ៦,៤៦%។ នៅក្នុងសិក្ខាសាលា “សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២០ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២១ - កំណែទម្រង់ សមាហរណកម្មនិងអភិវឌ្ឍន៍” ដោយវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ច រៀបចំឡើង នាព្រឹកថ្ងៃទី ១៥ ខែមករា នៅទីក្រុងហាណូយ អ្នកជំនាញសេដ្ឋកិច្ច Le Dang Doanh បានចាត់ទុកថា៖ “ខ្ញុំគិតថា ទីផ្សារក្នុងស្រុកមិនត្រូវផ្តាច់ចេញពីទីផ្សារខាងក្រៅទេ។ ខណៈពេលដែលទីផ្សារពិភពលោកប្រឈមមុខនឹងការលំបាកនិងកំណើននាំចេញយឺតនៅក្នុងទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនោះ ការធ្វើអាជីវកម្មក្នុងទីផ្សារក្នុងស្រុកគឺមានសារៈសំខាន់ណាស់។ តាមនោះ ចាំបាច់ត្រូវពន្លឿនការវិនិយោគសាធារណៈ ធ្វើអាជីវកម្មពីតំបន់សេដ្ឋកិច្ចឯកជន និងតភ្ជាប់សហគ្រាសធុនតូចនិងមធ្យមទៅជាខ្សែសង្វាក់តម្លៃ ដើម្បីជំរុញការនាំចេញទៅកាន់បណ្តាទីផ្សារ”៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ