Trending now

កិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីលើកទី១០បានប្រារព្ធនៅរុស្ស៊ី

08:19 | 11/07/2018 (យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

យុគសម័យ - នាថ្ងៃទី១០កក្កដា នៅទីស្នាក់ការក្រសួងការបរទេសរុស្ស៊ី កិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីលើកទី១០បានប្រារព្ធជាផ្លូវការ។

ទិដ្ឋភាពនៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីលើកទី១០ (រូបថតៈ TTXVN)


អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងសមភាគីរុស្ស៊ី Igor Morgulov បានអញ្ជើញដឹកនាំគណៈប្រតិភូនៃប្រទេសទាំងពីរចូលរួមក្នុងកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងមតិអំណរសាទរគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រី លោក I.Morgulov បានសម្តែងក្តីសោមនស្សរីករាយដោយបានឃើញការរីកចម្រើននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរលើគ្រប់វិស័យ​ជាពិសេស ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែបានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែលរុស្ស៊ីជាខឿនសេដ្ឋកិច្ចជួរមុខ តាមនោះបង្កើនកំណើនពាណិជ្ជកម្មទ្វេភាគីឡើងដល់៣៦%ក្នុងឆ្នាំ២០១៧និងទទួលបាន៥,២៣ពាន់លានដុល្លាអាមេរិក។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចសន្ទនានេះ (រូបថតៈ TTXVN)

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានសម្តែងក្តីសោមនស្សរីករាយដែលបានអនុវត្តន៍កិច្ចសន្ទនាយុទ្ធសាស្ត្រប្រចាំ រុស្ស៊ី-វៀតណាម។ លោក Bui Thanh Son បានឯកភាពខ្ពស់ ចំពោះការវាយតម្លៃចំពោះទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីររបស់សមភាគី I.Morgulov។ លោកបានលើកច្បាស់ថា ទំនាក់ទំនងនោះកំពុងអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅនិងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។

ស្តីពីព្រឹត្តិការណ៍ World Cup 2018 ដែលកំពុងបានប្រារព្ធនៅរុស្ស៊ីនោះ អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានតាងនាមមតិយោបល់ជាច្រើននៅវៀតណាម ជូនពរភាគីរុស្ស៊ីដែលបានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍មានទ្រង់ទ្រាយសកលនេះ តាមនោះ រួមចំណែកលើកកម្ពស់ឋានៈនិងរូបភាពប្រទេសរុស្ស៊ីក្នុងក្រខ្សែភ្នែកមិត្តភក្តិអន្តររជាតិ។

ស្តីពីខ្លឹមសារនៃរបៀបវារៈសម្រាប់កិច្ចសន្ទនាលើកនេះ ភាគីទាំងពីរបានឯកភាព ផ្តោតការពិភាក្សាដោយជ្រាលជ្រៅ ដើម្បីឯកភាពលើចំណុចមួយចំនួននៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមទៅកាន់រុស្ស៊ីនាចុងឆ្នាំនេះ៕

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស