Trending now

កិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការបរទេស-ការពារជាតិវៀតណាមអូស្ត្រាលីលើកទី៦

22:29 | 10/10/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី១០ខែតុលា នៅទីក្រុងហាណូយ វៀតណាមនិងអូស្ត្រាលីបានបើកកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការបរទេសលើកទី៦។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Quoc Dung។ គណៈប្រតិភូអូស្រ្តាលីត្រូវបានដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Richard Maude និងអនុរដ្ឋមន្ត្រីស្តីទីក្រសួងការពារប្រទេស Tom Hamilton ។

ទិដ្ឋភាពនៃកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការបរទេស-ការពារជាតិវៀតណាមអូស្ត្រាលីលើកទី៦ (រូបថតៈ ក្រសួងការបរទេសវៀតណាម )

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការជឿទុកចិត្តនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយឈរលើមូលដ្ឋាននៃការធ្វើអាជីវកម្មរាល់សក្ដានុភាពរបស់ប្រទេសនិមួយៗនិងការប្រើប្រាស់ទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងកើនឡើងក្នុងតំបន់ ក្នុងនោះមាន កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP); ជម្រុញការអនុវត្តយន្តការថ្មីដែលបានបង្កើតឡើងក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រស្តីពីការទូត ការពារជាតិនិងសេដ្ឋកិច្ចដើម្បីបង្កើតមូលដ្ឋានសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

ភាគីទាំងពីរបានស្វាគមន៍នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បណ្តាប្រទេសក្នុងនិងក្រៅតំបន់ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា ការកសាងទំនុកចិត្ត សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងបណ្ដាស្ថាប័នថ្នាក់តំបន់ ដូចជាអាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) វេទិកាសន្តិសុខសមុទ្រអាស៊ានបើកទូលាយ (EAMF) និងសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM +) ។ នៅក្នុងកិច្ចសន្ទនានេះ អូស្ត្រាលីបានអះអាងសាជាថ្មី កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាស៊ាន ក៏ដូចជាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការពង្រឹងសាមគ្គីភាពក្នុងតំបន់ បង្រួញគម្លាតអភិវឌ្ឍន៍ ហើយបានលើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung និងអនុរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Richard Maude (រូបថតៈ ក្រសួងការបរទេសវៀតណាម)

ក្នុងឱកាសនេះ អូស្ត្រាលីបានអះអាងថា នឹងត្រៀមខ្លួនជាស្រេច ចែករំលែកបទពិសោធន៍និងជួយគាទ្រវៀតណាមកាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១។

ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនាពេលថ្មីៗនេះនៅក្នុងសមុទ្រខាងកើត ដោយលើកកម្ពស់សារៈសំខាន់ នៃការថែរក្សាសន្តិភាពនិងស្ថេរភាព ធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍។ ភាគីទាំងពីរក៏បានឯកភាព ដោះស្រាយជម្លោះដោយសន្តិវិធី ប្រតិបត្តិតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តន៍ពេញលេញប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជម្រុញកិច្ចចរចាដើម្បីសម្រេចឲ្យបានឆាប់ៗ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

ភាគីទាំងពីរបានឯកភាព នឹងរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការបរទេស - ការពារជាតិវៀតណាម-អូស្ត្រាលីលើកទី៧នាឆ្នាំ២០១៩ ក្នុងពេលវេលាសមស្រប៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ