Trending now

កិច្ចប្រជុំលើកទី១១គណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន

22:41 | 16/09/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមករួមទាំងទទួលបានវឌ្ឍនភាពជាក់ស្តែងតាមស្មារតីនៃការយល់ដឹងទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការរបរទេសវៀតណាមលោក Pham Binh Minh និងសមាជិកក្រុមប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថតៈ VGP/Hai Minh)

នាព្រឹកថ្ងៃទី១៦ខែកញ្ញា នៅទីក្រុងហូជីមិញ (នៃប្រទេសវៀតណាម) សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានរួមជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន​លោក Wang Yi អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី១១នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។

ក្រៅពីសម័យប្រជុំពេញអង្គ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh និងសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Wang Yi បានអញ្ជើញជួបសំណេះសំណាលក្នុងបរិយាកាសស្និទ្ធស្នាលពោរពេញទៅដោយភាពស្មោះត្រង់និងស្ថាបនា ស្តីពីទំនាក់ទំនងនៃប្រទេសទាំងពីរនិងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហាដែលភាគីទាំងពីរមានការចាប់អារម្មណ៍ដូចគ្នា។

ភាគីទាំងពីរបានផ្លាស់ប្តូរនិងកំណត់បញ្ហាគន្លឹះមួយចំនួនដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងជាទូទៅរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីររួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនដើម្បីការអភិវឌ្ឍស្ថិរភាពនិងនិរន្តរភាពនាពេលអនាគត។

ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី១១គណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន (រូបថតៈ VGP/Hai Minh)

ភាគីទាំងពីរបានព្រមព្រៀងសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចនិងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ; ការអនុវត្តកិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងបក្សទាំងពីរ; ពង្រីកនូវតួនាទីដ៏សំខាន់របស់ក្រសួងការបរទេសទាំងពីរក្នុងការសម្របសម្រួលនិងជម្រុញទំនាក់ទំនងទ្វេភាគី។ ជាពិសេស អនុវត្តយន្តការនៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខ។

ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍រាល់វិធានការដោយមានប្រសិទ្ធិភាព សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា វប្បធម៌ អប់រំ និងការជួបប្រាស្រ័យប្រជាជនជាដើម។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh បានលើកសំណើថា ភាគីទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមកដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ស្របតាមស្មារតីទទួលយកចំណេះដឹងទូទៅរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាដោយស្មោះត្រង់ទៅលើបញ្ហាសមុទ្រនិងយល់ព្រមគោរពតាមការការយល់ដឹងជាទូទៅដ៏សំខាន់ដែលបានធ្វើឡើងរវាងបក្សទាំងពីរប្រទេសទាំងពីរនិង "កិច្ចព្រមព្រៀងស្តីពីគោលការណ៍គ្រឹះសម្រាប់ការដោះស្រាយបញ្ហានៅលើសមុទ្រវៀតណាម - ចិន” រួមទាំងជម្រុញរាល់យន្តការចរចាអំពីបញ្ហាលើសមុទ្រដើម្បីទទួលបានលទ្ធផលជាក់ស្តែង សំដៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមអំពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (DOC) និងធានាបរិយាកាសងាយស្រួល សម្រាប់ដំណើរការចរចា COC។

បញ្ចប់កិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh និងសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Wang Yi បានអញ្ជើញជាសាក្សី ពិធីចុះហត្ថលេខាលើ “កំណត់ហេតុនៃកិច្ចប្រជុំលើកទី១១ គណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន” ផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម