Trending now

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថានឆ្ពោះទៅរកប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយចីរភាព

15:34 | 26/11/2020

ចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែវិច្ឆិកា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថាន (កិច្ចប្រជុំ ASOEN ៣១) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថានឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព (រូបថត៖ baotainguyenmoitruong.vn)

កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ប្រទេសជាសមាជិកអាស៊ានធ្វើការបូកសរុបកម្មវិធីធ្វើសកម្មភាពរបស់ ASOEN ក៏ដូចជាធ្វើការពិភាក្សាសំដៅផ្តល់អនុសាសន៍សម្រាប់សកម្មភាពរបស់ ASOEN ឱ្យកាន់តែមានប្រសិទ្ធិភាព រួមចំណែកដល់ការសម្រេចបាននូវ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រសហប្រតិបត្តិការបរិស្ថានអាស៊ាន ព្រមទាំងចូលរួមចំណែកក្នុងការសំរេចបាននូវនិរន្តរភាពបរិស្ថាន ក្នុងក្របខ័ណ្ឌផែនការមេសហគមន៍វប្បធម៌ សង្គម អាស៊ាន និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងធនធាន និងបរិស្ថានលោក Vo Tuan Nhan បានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមតែងតែលើកត្រដែតសារៈសំខាន់នៃកិច្ចការពារបរិស្ថាន ជាពិសេសគឺបញ្ហាទាក់ទងនឹងការអភិរក្ស ជីវៈចម្រុះ ការគ្រប់គ្រងធនធានទឹក បរិស្ថានសមុទ្រ ការប្រែប្រួលអាកាសធាតុ សារធាតុគីមី និងកាកសំណល់ ក៏ដូចជាដោះស្រាយបញ្ហាសំរាមប្លាស្ទិកសមុទ្ររួមជាមួយកិច្ចខិតខំប្រេងប្រែងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិសដៅប្រកបដោយនិរន្តរភាពផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍