Trending now

កងកម្លាំងការពារព្រំដែនចូលរួមចំណែកក្នុងការទទួលបានជោគជ័យនៃការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

14:05 | 12/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - កម្លាំងកងទ័ពចាំបាច់ត្រូវពង្រឹងការត្រួតពិនិត្យនិងគ្រប់គ្រងការដាក់នៅឱ្យដាច់ដោយឡែកអ្នកជំនាញ អ្នកគ្រប់គ្រង កម្លាំងពលកម្មដែលមានគុណភាពខ្ពស់ជាដើមនៅតាមមូលដ្ឋាន។

ទដ្ឋភាពនៃកិច្ចប្រជុំនេះ

នារសៀលថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២០ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹង COVID-19 បានធ្វើការជាមួយបញ្ជាការដ្ឋានការពារព្រំដែនស្តីពីការការពារព្រំដែននិងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID​-19។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាងពីតួនាទីសំខាន់របស់កម្លាំងកងទ័ព រួមទាំងកងកម្លាំងការពារព្រំដែន ក្នុងការអនុវត្តទិសដៅនិងការដឹកនាំរបស់បក្ស រដ្ឋយ៉ាងម៉ឺងម៉ាត់ ហើយបំពេញនូវទំនួលខុសត្រូវនិងភារកិច្ចក្នុងការការពារព្រំដែននិយាយរួម និងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 និយាយដោយឡែក។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើជាមួយបាវចនាថា “បង្ការ រកឃើញ ដាក់នៅឱ្យដាច់ដោយឡែក ធ្វើកំណត់ព្រំខ័ណ្ឌ និងលុបបំបាត់ជំងឺរាតត្បាត” កម្លាំងកងទ័ពគួរតែបង្កើនការត្រួតពិនិត្យនិងគ្រប់គ្រងអ្នកជំនាញ អ្នកគ្រប់គ្រង និងកម្លាំងពលករដែលមានគុណភាពខ្ពស់ជាដើម នៅតាមមូលដ្ឋាន ដោយស្មារតីធានានូវគោលដៅ “ទ្វេ” ទាំងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ទាំងអភិវឌ្ឍសេដ្ឋកិច្ចប្រទេស។ យកចិត្តទុកដាក់ជាពិសេសក្នុងការរៀបចំផែនការសកម្មភាក្នុងរយៈពេលយូរអង្វែងសម្រាប់កងទប់ការពារព្រំដែន ជាពិសេសក្នុងស្ថានភាពលំបាក៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnam.vnanet.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម