Trending now

The ASEAN Post វាយតំលៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់វៀតណាមក្នុងអាស៊ាន

09:57 | 22/10/2020

The ASEAN Post នាពេលថ្មីៗនេះ មានអត្ថបទមួយដោយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ ថ្លែងសុន្ទរកថាបើកនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបថត៖ TTXVN)

យោងតាមអត្ថបទនេះ វៀតណាមបានបោះជំហានយ៉ាងវិជ្ជមាន ក្នុងការបង្ហាញតួនាទីដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់ខ្លួន ជាពិសេសក្នុងការឆ្លើយតបយ៉ាងសកម្មចំពោះការរីករាលដាលនៃជំងឺរាតត្បាត កូវីដ-១៩; គោលនយោបាយប្រឆាំងនឹងការផ្លាស់ប្តូរអាកាសធាតុ និងស្ថេរភាពនយោបាយ។ អ្នកជំនាញជាច្រើនបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀតណាមក្នុងស្ថានភាពជាក់ស្តែងនៅអាស៊ាន។

អត្ថបទក៏បង្ហាញភស្តុតាងអំពីការអភិវឌ្ឍរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដូចជា៖ វៀតណាមបានសម្រេចគោលដៅសកម្មភាពអំពីអាកាសធាតុរបស់អង្គការសហប្រជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាង ១២ ពាន់លានដុល្លារក្នុងរយៈពេលពីខែមករាដល់ខែមេសាឆ្នាំ ២០២០ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩។ ជាពិសេស ផ្តល់សច្ចាប័នដល់ EVFTA - ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ជាមួយសហភាពអឺរ៉ុប (EU) ក៏ដូចជា នាំចេញហួសកម្រិតជាង ៩,៩ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំកន្លងមកផងដែរ។

អត្ថបទក៏វាយតម្លៃថា វៀតណាមជាប្រទេសមួយដែលមានស្ថេរភាពនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ