Trending now

GDP វៀតណាមកើនបន្ថែម ២៥,៤% ក្នុងមួយឆ្នាំ

09:12 | 05/09/2019 (ហេង វុធ្ធី)

ទំហំ GDP មានការផ្លាស់ប្ដូរ បានធ្វើឲ្យបណ្ដារសន្ទស្សន៍សេដ្ឋកិច្ចទូទៅទាក់ទិននានាក៏មានការផ្លាស់ប្ដូរ ហើយប៉ះពាល់ដល់បណ្ដាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចនៃខឿនសេដ្ឋកិច្ច។

GDP របស់វៀតណាមកើនបន្ថែម ២៥,៤% ក្នុងមួយឆ្នាំ (រូបថត៖ baohaiduong.vn)


យោងតាមលទ្ធផលនៃការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថាទំហំ GDP ជាមធ្យម ដែលត្រូវបានវាយតម្លៃឡើងវិញក្នុងដំណាក់កាល ២០១០ -២០១៧ បានកើនបន្ថែម ២៥,៤% ក្នុងមួយឆ្នាំ បើប្រៀបធៀបនឹងតួរលេខដែលបានប្រកាស។ ទំហំ GDP មានការផ្លាស់ប្ដូរ បានធ្វើឲ្យបណ្ដារសន្ទស្សន៍សេដ្ឋកិច្ចទូទៅទាក់ទិននានាក៏មានការផ្លាស់ប្ដូរ ហើយប៉ះពាល់ដល់បណ្ដាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចនៃខឿនសេដ្ឋកិច្ច។

អំពីការត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវទំហំ GDP ដោយផ្អែកលើវិធីសាស្ត្រវិភាគ ដែលត្រូវបានទីភ្នាក់ងារស្ថិតិនៃអង្គការសហប្រជាជាតិផ្ដល់អនុសាសន៍ តាមរយៈប្រភពព័ត៌មានដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញពីលទ្ធផលក្នុងផលិតកម្ម ធ្វើអាជីវកម្មនៃខឿនសេដ្ឋកិច្ច ពោលគឺមិនមានការ ផ្លាស់ប្តូរវិធីសាស្ត្រគណនាឡើយ។ ការផ្លាស់ប្តូរនេះអាចសរឲ្យឃើញលទ្ធភាពបើកទូលាយសក្កានុពលសម្រាប់ការប្រមូលថវិកា និងពន្ធ ក៏ដូចជាការចំណាយ និងប្រាក់កម្ចីរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនេះ បង្កើនការរួមវិភាគទានរបស់វៀតណាមសម្រាប់អង្គការអន្តរជាតិដែលវៀតណាមជាសមាជិកផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍