Trending now

Forbes បានវាយតម្លៃថា ទូរស័ព្ទ Vsmart របស់វៀតណាមជា“បាតុភូតថ្មី” នៅលើទីផ្សារបច្ចេកវិទ្យា

14:38 | 26/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិកទើបបានវាយតម្លៃថាទូរស័ព្ទ Vsmart របស់វៀតណាម ដែលផលិតដោយក្រុមហ៊ុនសាជីវកម្ម Vingroup ជា “បាតុភូតថ្មី” នៅក្នុងទីផ្សារទូរគមនាគមន៍ក្នុងស្រុក និងនាំមុខក្នុងចំណោមគូប្រជែងផ្សេងៗទៀត ក្នុងបរិបទដែលទំនិញនាំចេញនៅប្រទេសជាច្រើនជួបប្រទះនឹងការលំបាកផងដែរ។

Forbes បានវាយតម្លៃថា ទូរស័ព្ទ Vsmart របស់វៀតណាមជា“បាតុភូតថ្មី” នៅលើទីផ្សារបច្ចេកវិទ្យា (ictnews)

ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនវៀតណាមមួយចំនួនបានព្យាយាមដណ្តើមយកចំណែកទីផ្សារក្នុងស្រុកប៉ុន្តែបានតស៊ូយ៉ាងពិបាកខ្លាំងណាស់។ ម៉ាកយីហោបរទេសមានវត្តមានតាំងពីយូរណាស់មកហើយមុនពេលដែលប្រទេសវៀតណាមផលិតស្មាតហ្វូនផ្ទាល់ខ្លួន។

ប៉ុន្តែនៅឆ្នាំនេះ VinSmart ដែលជាក្រុមហ៊ុនបុត្រនៃសាជីវកម្ម Vingroup បានកំណត់គោលដៅដើម្បីយកឈ្នះលើម៉ាក់យីហោចិនមួយចំនួនផងដែរ។ ក្រុមហ៊ុនបុត្ររបស់ Vingroup ដែលផលិតទូរស័ព្ទរបស់ពួកគេ នឹងឆ្ពោះទៅសម្រេចបាននូវគោលដៅនោះដោយផ្តល់ជូនអតិថិជនវៀតណាមនូវស្មាតហ្វូនដែលមានគុណភាពក្នុងតម្លៃប្រហែល ១០០ ដុល្លារសម្រាប់ទូរស័ព្ទមួយគ្រឿង និងរួមបញ្ចូល ទីផ្សារដោយផ្ទាល់តាមវិធីដែលម៉ាក់់យីហោបរទេសពិបាកអនុវត្តផងដែរ។

អត្ថបទកាសែតរបស់ទស្សនាវដ្តី Forbes បានសរសេរថា ទូរស័ព្ទរបស់ Vsmart មានសេរី និងមុខងារសម្បូរបែប មានតម្លៃសមរម្យ ហើយមានវិធីទាក់ទង់ជាមួយអតិថិជនយ៉ាងល្អប្រសើរ។ កត្តាទាំងនេះ របស់ Vsmart បានធ្វើឲ្យពាណិជ្ជសញ្ញាទូរស័ព្ទបរទេសនៅវៀតណាមត្រូវប្រកួតប្រជែង។ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនវិភាគ ទិន្នន័យ Analyst បានឲ្យដឹងថា Vsmart បានបង្កើនចំណែកទីផ្សារ ខណៈដែលស្រូបយក ៦ ភាគរយនៃទីផ្សាររួមក្នុងឆ្នាំ២០១៩៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: ictnews)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន